- 2021-09-17 04:14:10
- ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋអាចនឹងត្រូវចាក់វ៉ាក់សាំងលើកទី៤ទៀត ដោយអាស្រ័យលើហេតុផលទាំងនេះ
- 2021-09-17 04:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋអាចនឹងត្រូវចាក់វ៉ាក់សាំងលើកទី៤ទៀត ដោយអាស្រ័យលើហេតុផលទាំងនេះ
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពលរដ្ឋអាចនឹងត្រូវចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ដូសទី៤ទៀត តែសម្ដេចបានបញ្ជាក់ថា ដោយអាស្រ័យលើស្ថានភាពនៃមេរោគកូវីដ ប្រសិទ្ធិភាពនិងការផលិតវ៉ាក់សាំង និងការណែនាំពីអង្គការសុខភាពពិភពលោក។ ថ្លែងយ៉ាងដូច្នេះនាឳកាសសម្តេចតេជោបានបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
សម្តេចតេជោបានថ្លែងថាការចាក់ដូសទី៤ ឫអត់គឺត្រូវចាំមើលស្ថានភាពនៃជំងឺកូវី១៩ ប្រសិទ្ធិភាពវ៉ាក់សាំងនិងការណែនាំពីអង្គការសុខភាពពិភពលោក។ សម្តេចតេជោបញ្ជាក់ថា ប្រទេសមួយចំនួនបានចាក់ដូសទី៤រួចហើយ ហើយកម្ពុជាកំពុងតាមដានលើបញ្ហានេះ។
សូមជំរាបថា ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ៕