• 2021-09-17 08:24:45
  • ព័ត៌មាន

យល់យ៉ាងណាដែរ! នេះជាគំរូឈុតទទួលសញ្ញាបត្របែបខ្មែររបស់សាលារចនា សមសួនស្រស់ស្អាតណាស់

  • 2021-09-17 08:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬដែលគេនិយមហៅខ្លីៗថា សាលារចនា បានបញ្ចេញគំរូឈុតសម្លៀកបំពាក់បុរសនិងស្ត្រីសម្រាប់ទទួលសញ្ញាបត្របែបខ្មែរ ពិតជាមានស្រស់ស្អាតសមសួន និងបង្ហាញពី ប្រពៃណីខ្មែរ ។

ទន្ទឹមនេះ តាមការបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហោះរូបភាពជាគំរូឈុតសម្រាប់ទទួលសញ្ញាបត្រ ដោយទទួលបានការគាំទ្រ ពេញចិត្តនិងសរសើរជាខ្លាំង ពីសំណាក់សិស្សនិស្សិត និងអតីតនិស្សិត ព្រមទាំងបានជ្រើសរើសឈុតនីមួយៗដែលខ្លួនស្រលាញ់ជាជម្រើស សម្រាប់ពាក់ក្នុងកម្មវិធីទទួលសញ្ញាបត្រផងដែរ។

សាលារចនាខមរៈ (ឬសាលាសិល្បៈខេមរៈ) ជាភាសារបារាំងហៅថា École des arts Cambodgiens ហើយដែលអ្នកផងទូទៅហៅថា (សាលារចនា) គឺបង្កើតឡើងតាមព្រះរាជក្រិត្យនៃព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩១៧ ដោយមានលោក George Groslier(១៨៨៧- ១៩៤៥)ដែលអភិបាលបារាំងប្រចាំឥណ្ឌូចិនបញ្ជូនមកឲ្យរៀបចំសាលានេះ ៕

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់