• 2021-09-20 03:32:09
  • ព័ត៌មាន

ការបាត់ខ្លួនយ៉ាងអាថ៌កំបាំង របស់ Youtuber ​ដ៏ល្បីល្បាញម្នាក់ ពេលនេះ FBI រកឃើញនៅតែសាកសព ក្រោយនាងដើរលេងជាមួយសង្សារ

  • 2021-09-20 03:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលីស បាននឹងកំពុងស្វែងរកតារា Youtuber ដ៏ល្បីល្បាញ នាង Gabby Petitio អាយុ២២ឆ្នាំ ដែលបានបាត់ខ្លួន មិនមានដំណឹង។ ការបាត់ខ្លួនរបស់នាង ត្រូវបានគេដឹងថា បន្ទាប់ពីបានទៅធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ នៅរដ្ឋ Wyoming សហរដ្ឋអាមេរិក ជាមួយនឹងមិត្តប្រុសរបស់នាង គឺលោក Brain Laundrie។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ​CNN។

នាង Gabby Petitio

នាង Gabby Petitio បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង អស់ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីក្រុមគ្រួសាររបស់នាងមិនអាចធ្វើការទាក់ទងនាងបាន។ ចម្លែកអ្វីតែមិត្តប្រុសរបស់នាង ដែលធ្វើដំណើរកំសាន្តជាមួយគ្នា ប៉ុន្តែបែរជាត្រឡប់មកផ្ទះវិញតែឯង និងមិនឃើញមានវត្តមានរបស់នាង Gabby Petitio។

លោក Brain Laundrie

មិត្តប្រុសរបស់នាង គឺលោក Brain Laundrie ត្រូវបានប៉ូលិស កំពុងដាក់ការសង្ស័យលើរូបលោក បន្ទាប់ពីលោកបានគេចខ្លួន និងមិនព្រមផ្តល់ព័ត៌មានរបស់ប៉ូលិស។ ក្រុមគ្រួសាររបស់នាងGabby ក៏បានធ្វើការអង្វរដល់ ក្រុមគ្រួសាររបស់ Brain Laundrie ឱ្យចូលរួមសហការជាមួយប៉ូលិស ដើម្បីផ្តល់តម្រុយខ្លះ អាចរកឃើញនាង Gabby វិញ។

នាង Gabby Petitio

ក្នុងប្រតិបត្តិការស៊ើបអង្កេតស្វែងរកនាង Gabby មានការចូលរួមពីក្រុមប៉ូលីស FBI ផងដែរ។ ក្រោយស៊ើបអង្កេតនិងស្វែងរកអស់ជាច្រើនថ្ងៃ ទីបំផុតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ FBI បានប្រកាសពីការរកឃើញសាកសពនាង Gabby នៅក្នុងរដ្ឋ Wyoming សហរដ្ឋអាមេរិក។

យ៉ាងណាមិញ គេនៅមិនទាន់អាចបញ្ជាក់បាន ១០០ភាគរយ ថាសាកសពដែលបានរកឃើញនោះពិតជានាង Gabby ដោយក្រុមជំនាញត្រូវការពេលដើម្បីធ្វើកោសល្យវិច្ច័យបន្ថែមទៀត។ ចំណែកលោក Laundrie ដែលត្រូវជាមិត្តប្រុសរបស់នាង កំពុងត្រូវបានប៉ូលិសតាមចាប់ខ្លួន ដោយមកទល់ពេលនេះ មិនទាន់មានតម្រុយណាមួយ អាចបញ្ជាក់ថា លោក Laudrie កំពុងសម្ងំលាក់ខ្លួន នៅទីណានោះទេ៕

ប្រភព៖ CNN ប្រែសម្រួល ៖ សង្ហា

មតិយោបល់