• 2021-10-04 01:32:00
  • ព័ត៌មាន

Starbucks សាខាដំបូងគេបង្អស់នៅលើទឹកដីបាត់ដំបង បានបើកដំណើរការហើយ

  • 2021-10-04 01:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ០៥ ខែតុលា ២០២១៖ Starbucks Cambodia បើកសម្ពោធសាខាដំបូងបង្អស់ នៅក្បែររង្វង់មូលលោកតាដំបងគ្រញូង ក្រុងបាត់ដំបង កាលពីថ្ងៃទី ២៧ កញ្ញា ២០២១។ នេះគឺជាសាខា Starbucks ទី១ ក្នុងក្រុងបាត់ដំបង បន្ទាប់ពី Starbucks បានពង្រីកសាខានៅតាមបណ្តាខេត្តនានា ដូចជា សៀមរាប កណ្តាល និងព្រះសីហនុ រួចមក ។

សាខា Starbucks ថ្មីនេះ មានបម្រើជូននូវជម្រើសកាហ្វេ ភេសជ្ជៈ អាហារដ៏ឈ្ងុយឆ្ងាញ់ ផលិតផលដប និងកែវទឹកគ្រប់ប្រភេទ រួមផ្សំជាមួយបរិយាកាសត្រជាក់ស្រស់ស្រាយនៅក្នុងហាង ដែលតុបតែងយ៉ាងល្អប្រណីត សក្តិសមជាទីតាំងសម្រាប់អតិថិជនមកសម្រាក ជួបជុំ និងទទួលយកនូវបទពិសោធន៍ដ៏ល្អប្លែករបស់ Starbucks ដែលទទួលបានការកោតសរសើរពីអតិថិជន ដែលនិយមពិសាកាហ្វេ នៅទូទាំងពិភពលោក។

ស្ថិតក្នុងបរិបទកូវីដ១៩ នេះដែរ Starbucks គ្រប់សាខានៅតែបន្តអនុវត្តវិធានការណ៍សុវត្ថិភាព ការពាក់ម៉ាស ស្ទង់កម្តៅ លាងដៃជាមួយទឹកអាល់កុល និងធ្វើការស្កេននូវ «Stop Covid» QR code សម្រាប់គ្រប់បុគ្គលិកឆុងកាហ្វ និងអតិថិជនទាំងអស់ ដែលអញ្ជើញមកពិសាផ្ទាល់ក្នុងហាង ក៏ដូចជាធ្វើការវេចខ្ចប់ផងដែរ ។

Starbucks បានចូលទីផ្សារកម្ពុជាតាមរយៈដៃគូ Coffee Concepts (Cambodia) លីមីតធីត ដែលជាសាខារបស់ក្រុមហ៊ុន Hong Kong Maxim’s Group។ បច្ចុប្បន្នក្រុមហ៊ុនយើង កំពុងដំណើរការសាខាចំនួន 28 នៅទូទាំងកម្ពុជា ហើយគ្រោងនឹងសម្ពោធសាខាថ្មី ២ បន្ថែមទៀត មុនបណ្តាច់ឆ្នាំ២០២១ នេះ៕

Starbucks សាខា លោកតាដំបងគ្រញូង

អាសយដ្ឋាន៖ រង្វង់មូលតាដំបងគ្រញូង ដីឡូត៍លេខ ៣៦៤ ភូមិរំចេក៤ ឃុំរតនៈ ក្រុងបាត់ដំបង

ម៉ោងបើក៖ ០៦:៣០ ព្រឹក - ០៨:០០ យប់ ជារៀងរាល់ថ្ងៃ

លេខទូរស័ព្ទ៖ ០៨៧ ៧០០ ៣៥៥

អត្ថបទ៖ In Sopheng

មតិយោបល់