/Oct_2021/Edu_Oct/616398d696730_1633917120_medium.jpg)
- 2021-10-11 01:59:59
- ព័ត៌មាន
អ្នកត្រៀមប្រឡងសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល សូមមើលឱ្យច្បាស់ទាំងនេះហើយជាវិញ្ញាសាជាច្រើនដំណាក់កាល
- 2021-10-11 01:59:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកត្រៀមប្រឡងសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល សូមមើលឱ្យច្បាស់ទាំងនេះហើយជាវិញ្ញាសាជាច្រើនដំណាក់កាល
ចន្លោះមិនឃើញ
សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីជាន់ខ្ពស់លើកទី១២ ចំនួន ៩៥នាក់។ ក្នុងនោះ ជំនាញរដ្ឋបាលសាធារណៈ ៣៥នាក់, ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣៥នាក់ និងជំនាញទំនាក់ទំនងអន្តរជាតិ ២៥នាក់។
ចំពោះការប្រឡងចូលរៀននេះត្រូវឆ្លងកាត់វិញ្ញាសាចំនួន២ គឺ វិញ្ញាសាសរសេរ និងវិញ្ញាសាសួរផ្ទាល់មាត់។
១. សំនួរពហុចម្លើយ
២. ភាសាបារាំង ឬអង់គ្លេស
មានតែបេក្ខជន ដែលបានប្រឡងជាប់វិញ្ញសាលើកទី១ប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសរសេរលើកទី២។
១. អធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅ
២. ដោះស្រាយបញ្ហាតាមករណីសិក្សា
៣. ជំនាញ (បេក្ខជនត្រូវជ្រើសរើសជំនាញរបស់ខ្លួន)
រដ្ឋបាលសាធារណៈ (សម្រាប់ជំនាញរដ្ឋបាលសាធារណៈ)
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សម្រាប់ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
និតិអន្តរជាតិសាធារណៈ និងទំនាក់ទំនងអន្តរជាតិ (សម្រាប់ជំនាញទំនាក់ទំនងអន្តរជាតិ)
បេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាផ្ទាល់មាត់
ធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងលើហេតុប្បទ្ទេសរប់សបេក្ខជន ក្នុងពេលតែ១ រយៈពេល ១៥ ទៅ ៣០នាទី
ចំពោះកាលបរិច្ឆេទនៃការបំពេញពាក្យ និងទទួលពាក្យ ចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៧៖៣០នាទី ជាពេលផុតកំណត់។ ការប្រឡងប្រជែងនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០២១ រីឯកាលបរិច្ឆេទជាក់ស្តែងនឹងប្រកាសផ្សព្វផ្សាយជូននៅពេលក្រោយ៕