• 2021-10-11 07:26:40
  • ព័ត៌មាន

មិនធម្មតា! ជនបរទេសម្នាក់បានគូររូប 3D បង្ហាញពីរូបសំណាកព្រះក្រឹស្ណៈនៅរូងប្រាសាទភ្នំដារម្លឹកពីអតីតកាល

  • 2021-10-11 07:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឹស្ណៈគឺជាអាទិទេពដ៏សំខាន់មួយនៅក្នុងហិណ្ឌូសាសនា ហើយត្រូវបានគេគោរពបូជាជារូបតំណាងទី៨ នៃព្រះព្រះវិស្ណុ និងជាព្រះមានឬទ្ធិអំណាចខ្ពង់ខ្ពស់បំផុត ហើយគេតែងឃើញក្រឹស្ណៈជាធម្មតាដោយខ្លុយនៅក្នុងដៃ។

បុព្វបុរសខ្មែរតែងបង្ហាញតួអង្គព្រះក្រឹស្ណៈនៅតាមប្រាសាទបុរាណខ្មែរពិសេសសម័យអង្គរដោយឈុតពេញនិយមបំផុតមានដូចជា ក្រឹស្ណៈទ្រភ្នំគោវធន និងក្រឹស្ណៈសម្លាប់ស្តេចកាំស្សៈ ជាដើម។ ចំពោះរឿងក្រឹស្ណៈទ្រភ្នំគោវធនគេនិទានថា៖ ព្រះក្រឹស្ណៈបានបង្រៀនប្រជាជន ឲ្យឈប់គោរពបូជាចំពោះព្រះឥន្ទ្រ ព្រោះថាព្រះឥន្ទ្រមិនមែនជាព្រះធំនោះទេ។

ពេលព្រះឥន្ទ្រខឹង ព្រះឥន្ទ្រក៏បង្អុរព្យុះភ្លៀង ៧ យប់ ៧ ថ្ងៃ ដើម្បីកំចាត់ពួកប្រជាជន និងអ្នកគង្វាលសត្វដែលស្តាប់តាមសម្តីរបស់ក្រឹស្ណៈ ក្រឹស្ណៈក៏ទទួលភារៈលើកភ្នំគោវ៌ធនដោយដៃម្ខាង សម្រាប់ឪ្យសត្វ និងប្រជាជនចូលជ្រកកោន រហូតដល់ព្រះឥន្ទ្រចុះចាញ់ឈប់បង្អុរព្យុះភ្លៀង ។ សិល្បករខ្មែរបានឆ្លាក់ព្រះក្រឹស្ណៈ ទ្រភ្នំគោវធន មានទាំងចម្លាក់លៀន និងចម្លាក់លោត។ ចម្លាក់លៀនមានដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបាភួន (?) ជាដើម។

ដោយឡែកចម្លាក់លោត ដ៏ល្បីល្បាញបំផុតគឺនៅរចនាបទភ្នំដា ដែលសេសសល់រូបសំណាករហូតដល់សព្វថ្ងៃគឺ ព្រះក្រឹស្ណៈ ទ្រភ្នំគោវធន ស្ថិតក្នុងសិល្បៈភ្នំដា​ បច្ចុប្បន្នមាននៅសារមន្ទីរជាតិក្រុងភ្នំពេញ និងសារមន្ទីរនៅប្រទេសបារាំង។ ទោះបច្ចុប្បន្នរូបដើមត្រូវយកចេញ ប៉ុន្តែមានជនបរទេសម្នាក់បានគូរគំនូរ 3D បង្ហាញពីអតីតកាលរបស់រូបព្រះក្រឹស្ណៈ តម្កល់ក្នុងប្រាសាទលក្ខណៈជារូងភ្នំ នៅភ្នំដាមើលទៅប្លែកគួរចាប់អារម្មណ៍។ សូមទស្សនារូបនៅខាងក្រោម៖

ប្រភព៖ WowCambodian

កែសម្រួល៖ សៀនហួរ

មតិយោបល់