• 2021-10-15 02:35:49
  • ព័ត៌មាន

សហគ្រិនខ្មែរ រៀបចំកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម ដើម្បីពង្រឹងជំនាញហិរញ្ញវត្ថុ

  • 2021-10-15 02:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិនខ្មែរបានផ្តួចផ្តើមគំនិត និងរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់អាជីវកម្ម» ខណៈដែលកម្មវិធីនេះ មានគោលបំណងសំខាន់ៗដូចជា ការចែករំលែកចំណេះដឹងទៅកាន់សហគ្រិនខ្នាតតូច មធ្យម និងធុរកិច្ចបង្កើតថ្មីឱ្យបានជ្រាបកាន់តែច្បាស់លើផ្នែកហិរញ្ញវត្ថុដោយមានការចូលរួមពីស្ថាប័នដែលមានបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុ។ មួយវិញទៀត កម្មវិធីនឹងមានបទបង្ហាញ និងការចែករំលែកបទពិសោធន៍តាមការឆ្លើយតប និង បញ្ហារបស់សហគ្រិនក្នុងការទទួលហិរញ្ញប្បទានសម្រាប់អាជីវកម្ម។

គោលដៅនៃកម្មវិធីនេះបានផ្តោតទៅលើ ការពង្រឹងសមត្ថភាពបន្ថែម សម្រាប់សហគ្រាសខ្នាតតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី ជាមួយនិងចំណេះដឹងហិរញ្ញវត្ថុដើម្បីបង្កើនភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន និងមួយចំណែកទៀតជាការផ្តល់ជូនជា វេទិការសម្រាប់ការពង្រីកបណ្តាញទំនាក់ទំនងដើម្បីអជីវកម្មតភ្ជាប់ជាមួយវិនិយោគិនដែលមានសក្តានុពល។

អ្វីដែលសំខាន់នោះគឺថា កម្មវិធីនេះបានអញ្ជើញវាគ្មិនកិត្តិយសធ្វើបទបង្ហាញ ក៏ដូចជា ចែករំលែកនូវ ចំនេះដឹងតាមរយៈការឆ្លើយសំនួរគន្លឺះសំខាន់ៗ ដល់ក្រុមហ៊ុនថ្មី សហគ្រាសធុនតូច និងមធ្យម និង ធុរកិច្ចបង្កើតថ្មី ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មក្នុងការពន្លឿនអាជីវកម្ម។

វាគ្មិនរបស់កម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនខ្មែរ មានដូចតទៅ៖

វាគ្មិនកិត្តិយស

លោក ហេង កូយ ប្រធានចាត់ការទូទៅសមាគមធនាគារនៅកម្ពុជា

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិរបស់សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

វាគ្មិនក្នុងកិច្ចពិភាក្សា

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង (ខេមបូឌា) ម.ក

លោក ប៉ែន វណ្ណដារ៉ុង នាយកឥណទានធនាគារហុងលីអុង ម.ក

លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក

លោក សយ មូល នាយកជាន់ខ្ពស់ការិយាល័យសេវាឥណទានធនាគារ អេស៊ីលីដា ម.ក

លោក ស៊ាន ធនិន អគ្គនាយកក្រុមហ៊ុនវិនិយោគ ស៊ីអុីអូ ម៉ាស្ទើរក្លិប ម.ក

អ្នកសម្របសម្រួលការពិភាក្សា

អ្នកស្រី ស៊ីម សុធារី នាយកក្រុមហ៊ុន 3S Consulting Co., Ltd

កម្មវិធីពិភ្សាពីសហគ្រិនខ្មែរក្រោមប្រធានបទ៖លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អជីវកម្មបើកអោយចុះឈ្មោះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ២០ ខែតុលា ២០២១។

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖

https://bit.ly/3imQ0zO

សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតឱ្យសោះ!

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

https://bit.ly/2Y76llz

ឬទាក់ទងមកយើងតាមរយៈអុីម៉ែល៖

bn@khmerenterprise.info or learn@mangotango.asia

លេខទូរសព្ទ៖ 070 788 255 / 077 725 406

អត្ថបទ៖ In Sopheng

មតិយោបល់