- 2021-10-20 05:01:00
- ព័ត៌មាន
ការចូលរួមគ្រប់គ្រងកាកសំណល់ និងប្រយុទ្ធប្រឆាំងកូវីដ ១៩ នៅកម្ពុជា ជាកាតព្វកិច្ចយើងទាំងអស់គ្នា
- 2021-10-20 05:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការចូលរួមគ្រប់គ្រងកាកសំណល់ និងប្រយុទ្ធប្រឆាំងកូវីដ ១៩ នៅកម្ពុជា ជាកាតព្វកិច្ចយើងទាំងអស់គ្នា
ចន្លោះមិនឃើញ
ការដោះស្រាយញ្ហាផ្លាស្ទីក គឺជាជំហានដ៏ចម្បងក្នុងដំណើរឆ្ពោះទៅកាន់ការគ្រប់គ្រងកាកសំណល់ នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។
បើយោងទៅតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិជាតិ ហៅកាត់ថា UNDP ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ នៅភ្នំពេញតែឯង ថង់ផ្លាស្ទីកប្រមាណជា១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ហេតុនេះ រាជធានីភ្នំពេញ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងកាកសំណល់ ដោយសារតែការកើនឡើងអត្រាប្រជាជនយ៉ាងឆាប់រហ័ស។
ដោយយល់ឃើញថា បញ្ហានេះ គួរតែមានការសហការគ្នាទាំងក្រុមហ៊ុនឯកជន រដ្ឋ និងសាធារណៈជនទូទៅ ក៏ដូចជាដើម្បីចូលរួមជាមួយនឹងសាលារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងកាកសំណល់ foodpanda បច្ចុប្បន្ន បានផ្តួចផ្តើមឲ្យមានការគ្រប់គ្រងកាកសំណល់ តាមរយៈការនាំយកធុងសំរាម ទៅចែកជូនរដ្ឋបាលខណ្ឌមានជ័យ កាលពីចុងខែកញ្ញា។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជាមួយនេះ ក៏នៅតែបន្តសកម្មភាពរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរសុកូវីដ ១៩ នៅកម្ពុជា តាមរយៈការនាំយកម៉ាស់ចំនួន២០០ប្រអប់ អាល់កុល១០០ដប ឆត្រចំនួន៥ និងគូប៉ុនកុម៉្មង់អាហារ៥០សន្លឹក (១សន្លឹក=៣ដុល្លារ) ដើម្បីជូនដល់រដ្ឋបាលខណ្ឌមានជ័យ ផងដែរ។
គិតត្រឹមពេលនេះ foodpanda បាននាំយកអំណោយទៅចែកជូនដល់ខណ្ឌចំនួន៥រួចមកហើយ ទូទាំងរាជធានីភ្នំពេញ រួមមាន ខណ្ឌបឹងកេងកង មានជ័យ ដូនពេញ ៧មករា និងទួលគោក ហើយនិងបន្តនាំយកអំណោយចែកជូនដល់ខណ្ឌជាច្រើនបន្ថែមទៀត ដើម្បីចូលរួមគាំទ្រសហគមន៍ និងរក្សាធ្វើឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន បើទោះបីស្ថិតក្នុងវត្តិកូវីដ ១៩ ក៏ដោយ។
អ្នកតំណាងឲ្យក្រុមហ៊ុន foodpanda បានឲ្យដឹងថា៖ «មូលហេតុដែលយើងផ្តួចផ្តើមឲ្យមានការគ្រប់គ្រងកាកសំណល់ ពីព្រោះយើងចង់បង្កើតឲ្យមានការយល់ដឹងជាសកល ហើយយើងចង់បំផុសសកម្មភាពនេះក្នុងសហគមន៍ ក៏ដូចជាផ្តល់ភាពងាយស្រួល និងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រប់គ្រងកាកសំណល់រឹងដើម្បីសហគមន៍ស្អាត និងមានអនាម័យ។ ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនអាហារ ការផ្តោតលើបរិស្ថានស្អាត និងការគ្រប់គ្រងកាកសំណល់តែងតែជាបេសកកម្មស្នូលជានិច្ចរបស់ក្រុមហ៊ុន»។
កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល (Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន តែងតែអនុវត្ត វិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុង ដឹកឥវ៉ាន់ជាប្រចាំ។
foodpanda នៅតែមិនភ្លេចផ្តល់ជូននូវប្រូម៉ូសិនជាច្រើនដូចជា៖
ប្រើកូដ [Sabay] ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% រហូតដល់ ៣ដុល្លារសម្រាប់ការចំណាយចាប់ពី ៤,៥ដុល្លារឡើងទៅ។ បញ្ជាក់៖ ប្រូម៉ូសិននេះមានសុពលភាពសម្រាប់អ្នកកុម្ម៉ង់តាម foodpanda លើកដំបូង។
ចុចដោនឡូតអេប foodpanda ដើម្បីចុចទិញ ស្បៀងអាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង និង តាកែវ។
សូមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕