• 2021-10-20 07:12:00
  • ព័ត៌មាន

ក្រុមហ៊ុន អឺបេនលែន (Urbanland) ប្រកាសផែនការពង្រីកប្លុកថ្មី នៃបុរីចន្ទគីរី និងគម្រោងអភិវឌ្ឍន៍ផ្សារទំនើប

  • 2021-10-20 07:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ (២០ ខែតុលា ២០២១)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលឈ្នះពានរង្វាន់ក្នុងស្រុក អឺបេនលែន (Urbanland) មានកិត្តិយសក្នុងការប្រកាសផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន រួមជាមួយនឹងគម្រោង អភិវឌ្ឍន៍ផ្សារទំនើបដ៏ថ្មីស្រឡាងមួយ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរីនិងអ្នកធ្វើដំណើរកាត់នៅក្នុង តំបន់ផងដែរ។

គម្រោងអភិវឌ្ឍន៍ថ្មីនេះនឹងធ្វើឲ្យគម្រោងបុរីទាំងមូលមានទំហំសរុប 13 ហិកតា

គម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកន្លងមក។ មកដល់សព្វថ្ងៃ បុរីនេះត្រូវបានលក់ដាច់អស់ ៨៥% រួចមកហើយ ដោយមាននៅសល់ប្រភេទផ្ទះប្រណិតដែលកំពុងពេញនិយមតែមួយចំនួនតូចទៀតប៉ុណ្នោះ។

គម្រោងអភិវឌ្ឍន៍ប្លុកថ្មីនៃបុរីនេះ នឹងត្រូវបានសាងសង់លើផ្ទៃដី ៤,៣ ហិកតាបន្ថែមនៅភាគខាងកើតនៃគម្រោងសព្វថ្ងៃ ហើយនិងចាប់បើកសម្ពោធលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែតុលាខាងមុខនេះតទៅ។

បុរីចន្ទគីរីមានទីតាំងលើផ្លូវជាតិលេខ 2 ចម្ងាយត្រឹមតែ 5 នាទីពីមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ)

ការរចនាគម្រោងថ្មីនេះយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយ ធម្មជាតិ តាមរយៈការបង្កើតបរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជាសាលាតែ អាងទឹកឆ្លុះ វាលស្មៅ ទីធ្លា តាំងសមាធិ និងសាលហាត់យោហ្គាជាដើម។

បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។

ជាងនេះទៅទៀត ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏មានគម្រោងសាងសង់ផ្សារទំនើបដ៏ថ្មីស្រឡាងមួយ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២ ផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួលដល់់អ្នករស់នៅក្នុងបុរី ក៏ដូចជាសហគមន៍អ្នករស់នៅជុំវិញបុរីផងដែរ ក្នុងការបំពេញនូវតម្រូវការប្រចាំថ្ងៃផ្សេងៗ។

អ្នករស់នៅក្នុងបុរី នឹងរីករាយជាមួយនឹងជម្រើសកន្លែងទិញម្ហូបអាហារ គ្រឿងទេស និងរបស់ចាំបាច់ជាច្រើនសម្បូរបែប ក៏ដូចជាការប្រើប្រាស់់សេវាកម្មផ្សេងៗដូចជាម៉ាសុីន ATM ធនាគារ មន្ទីរពេទ្យ និងមន្ទីរព្យាបាលមាត់ធ្មេញជាដើម។ អ្នករស់នៅក្នុងបុរីក៏អាចដើរ ឬជិះកង់ពីក្នុងបុរីមកកាន់ផ្សារទំនើបនេះ ក៏ដូចជាតាមផ្លូវជាតិលេខ ២ យ៉ាងងាយស្រួលផងដែរ។

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនៅបុរីចន្ទគីរី ស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាប្លង់រចនា

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះនឹងតាំងទីនៅលើផ្ទៃដី 8,000 ម៉ែត្រការ៉េ ដែលមានទីធ្លាជួបជុំផ្សេងៗ និងមាន កន្លែងអង្គុយជាជាន់ៗដ៏ធំទូលាយពីរ ដែលនឹងដើរតួជាកន្លែងជួបជុំសម្រាប់សកម្មភាពផ្សេងៗដូចជាការហាត់ប្រាណរួម កន្លែងហាត់យោហ្គា ផ្សារសហគមន៍ប្រចាំសប្តាហ៍ កន្លែងរៀបចំកម្មវិធីជាច្រើនផ្សេងទៀត។

រចនាឡើងដើម្បីការរស់នៅប្រសើរជាងមុន គេហដ្ឋាននៅបុរីចន្ទគីរីមានលក្ខណៈបត់បែនតាមតម្រូវការគ្រួសាររបស់លោកអ្នក

ដើម្បីចូលរួមអបអរសាទរកម្មវិធីសម្ពោធបើកលក់ជាផ្លូវការនៃគម្រោងប្លុកថ្មីនៃបុរីចន្ទគីរី យើងខ្ញុំមានកិត្តិយស្ត សូមគោរពអញ្ជើញលោកអ្នកមកចូលរួមកម្មវិធីសម្ពោធនៅថ្ងៃទី ២៣-២៤ និងថ្ងៃទី ២៩-៣១ ខែតុលាខាងមុខនេះដើម្បីស្វែងយល់បន្ថែម និងដើម្បីទទួលបានឱកាសបញ្ចុះតម្លៃផ្សេងៗ។

ដើម្បីផ្តល់ជម្រើសបង់ប្រាក់ដែលភាពងាយស្រួល និងកាន់តែឆាប់រហ័សដល់អតិថិជន ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយធនាគារដៃគូបីរួមមានធនាគារ ប្រេដ ធនាគារ សុីអាយអឹមប៊ី ភីអិលសុី និងធនាគារ ជេ ត្រាស់ រ៉ូយាល់់ផងដែរ៕

សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់៖ urbanlandasia.com

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី