- 2021-10-22 02:01:00
- ព័ត៌មាន
មិត្តហ្វូន ឈ្នះពានរង្វាន់មាស ៣ ពីស្ថាប័នអន្តរជាតិ Globee Awards
- 2021-10-22 02:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តហ្វូន ឈ្នះពានរង្វាន់មាស ៣ ពីស្ថាប័នអន្តរជាតិ Globee Awards
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ត្រូវបានផ្ដល់ជយលាភីជា Grand Globee Winner ដោយស្ថាប័នអន្តរជាតិ Globee® Awards ដែលជាស្ថាប័នអន្តរជាតិដ៏ល្បីឈ្មោះមួយក្នុងការផ្ដល់រង្វាន់និងចំណាត់ថ្នាក់ធុរកិច្ចដល់ក្រុមហ៊ុនអាជីវកម្មនៅទូទាំងពិភពលោក។ នេះបើតាមការឲ្យដឹងរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន មិត្តហ្វូន ។
លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនត្រូវបានទទួលស្គាល់ និងផ្ដល់ពានរង្វាន់ជ័យលាភី Grand Globee Winners នៅក្នុងកម្មវិធីប្រចាំឆ្នាំលើកទី៨ នៃការផ្ដល់ពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ឆ្នាំ២០២១»។
មិត្តហ្វូន ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន ៥ ដែលមានឈ្មោះជាប់ជាជ័យលាភី Grand Globee Winners រួមមាន ក្រុមហ៊ុន Viettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និង Pan American Energy ។
ពានរង្វាន់ទាំងនេះផ្ដោតទៅលើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងនោះរាប់បញ្ចូលទាំងសេវាកម្មនិងមាតិកាឌីជីថល ផងដែរ ។ ហើយក្រុមហ៊ុន មិត្តហ្វូន ត្រូវបានទទួលស្គាល់ដោយផ្ដល់ជាពានរង្វាន់មាសចំនួន៣ សម្រាប់សេវានិងមាតិកាឌីជីថលដូចជា ៖
CamID៖ ឈ្នះពានរង្វាន់កម្មវិធីកម្សាន្តនៅលើទូរសព្ទដៃដែលល្អបំផុតប្រចាំឆ្នាំ
ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS)៖ ឈ្នះពានរង្វាន់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសម្រាប់ធុរកិច្ចដែលល្អបំផុតប្រចាំឆ្នាំ
វីដេអូភាគ «មាគ៌ាព្រះធម៌»៖ ឈ្នះពានរង្វាន់មាតិកាអប់រំនិងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ
លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន មានប្រសាសន៍យ៉ាងដូច្នេះថា «ពានរង្វាន់ដ៏ថ្លៃថ្លានេះបញ្ជាក់អំពីភាពឈានមុខគេ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន មិត្តហ្វូន នៅក្នុងបេសកកម្មបង្កើតសង្គមឌីជីថលមួយនៅកម្ពុជា»។ លោក ហ្វុង វ៉ាន់ គឿង បន្ថែមទៀតថា៖ «យើងពិតជាដឹងគុណយ៉ាងខ្លាំងក្រៃលែងចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ក៏ដូចជាបុគ្គលិកនិយោជិត និងដៃគូអាជីវកម្មរបស់យើង ដែលបានជួយឲ្យយើងទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះ»។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា សេវាកម្មនិងផលិតផលឌីជីថលដែលបានទទួលពានរង្វាន់មាសពីស្ថាប័ន Globee Awards រួមមាន CamID, ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) និងវីដេអូភាគ «មាគ៌ាព្រះធម៌»។
CamID គឺជា App ដែលមានមុខងារពិសេសៗដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន និងជាវេទិកាឌីជីថលដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប។ CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ក្រៅប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ។
ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) គឺជាឧបករណ៍បច្ចេកវិទ្យាមួយ ដែលក្រុមហ៊ុនមិត្តហ្វូនបានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។
«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការកម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្តពួកគេឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន ។ រឿងនិទានទាំងឡាយនៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវនានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា»។ លោកបានបន្តថា៖ «មាតិកាវីដេអូនេះធ្វើឲ្យដំណើររឿងរបស់ព្រះពុទ្ធមានជីវិតរស់រវើកឡើងវិញ និងបំផុសគោលគំនិតនៃការសាងអំពើល្អនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប»។
គួរបញ្ជាក់ថា ពានរង្វាន់ Globee Awards ត្រូវបានផ្ដល់ជូននៅក្នុងកម្មវិធីនិងការប្រកួតប្រជែងចំនួន ១១ ប្រភេទ រួមមានដូចជា CEO World Awards®, the Consumer World Awards®, the Customer Sales & Service World Awards®, the Globee® International Best in Business Awards, the Golden Bridge Awards®, the Cyber Security Global Excellence Awards® និង Security World Awards, the IT World Awards®, One Planet® American Best in Business Awards, the Globee® Employer Excellence Awards®, the Globee® Corporate Communications & Marketing World Awards, និង the Women World Awards®។
ជាការផ្ដល់កិត្តិយសដល់ស្ថាប័នក្រុមហ៊ុនគ្រប់ប្រភេទនិងទំហំ ព្រមទាំងបុគ្គលដែលនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនទាំងនោះ កម្មវិធីពានរង្វាន់ Globee Awards ទទួលស្គាល់ចំពោះសមិទ្ធផលនិងស្នាដៃលេចធ្លោរបស់ក្រុមហ៊ុនអាជីវកម្មនានាមកពីជុំវិញពិភពលោក៕