• 2021-10-26 10:21:44
  • ព័ត៌មាន

កម្ពុជាប្រកាសបើកទទួល«ទេសចរណ៍វ៉ាក់សាំង» លើកដំបូង សម្រាប់ខេត្តទាំងពីរនេះមុនគេ

  • 2021-10-26 10:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង បើកដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង។ នេះបើតាមប្រសាសន៍លើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

ព័ត៌មានលំអិតសូមមើលក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ខាងក្រោមនេះ៖

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់