• 2021-10-28 09:18:58
  • ព័ត៌មាន

ហាងតែដ៏ល្បី TWG Tea បើកសម្ពោធសាខាទី៣នៅផ្សារទំនើបអ៊ីអ៊នម៉ល សែនសុខជាមួយការផ្តល់ជូនពិសេស

  • 2021-10-28 09:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងតែប្រណិតលំដាប់ថ្នាក់ពិភពលោក TWG Tea បើកសម្ពោធសាខាទី៣របស់ខ្លួននៅកម្ពុជាស្ថិតក្នុងផ្សារទំនើបអ៊ីអ៊នម៉លសែនសុខស៊ីធី ជាន់ផ្ទាល់ដី ដោយមានការផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជនទៅលើប្រភេទតែល្បីៗប្រចាំហាង និងផលិតផលផ្សេងៗទៀតរហូតដល់ ៣០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២១។

ជាមួយការរចនាហាងដ៏ទាក់ទាញដែលលម្អដោយកំប៉ុងតែពណ៌លឿងប្រចាំហាងគួរជាទីចាប់អាម្មណ៍ សាខាថ្មីនេះ TWG Tea មានផ្ដល់ជម្រើសប្រភេទតែជាង ៨០០ប្រភេទ មកពីគ្រប់តំបន់ជុំវិញពិភពលោក ដែលធ្វើឲ្យ TWG Tea ជាម៉ាកយីហោតែប្រណិតតែមួយគត់ដែលផ្គត់ផ្គង់ប្រភេទតែច្រើនជាងគេបំផុតនៅលើពិភពលោក។

ក្រៅពីការផ្គត់ផ្គង់ប្រភេទតែដែលមានគុណភាពខ្ពស់ ហាងតែដែលមានសាខាជុំវិញពិភពលោកនេះក៏មានផ្ដល់ជូននៅផលិតផលផ្សេងៗដែលផលិតចេញពីតែដូចគ្នាដូចជា៖ ម៉ាការ៉ន ទៀនក្រអូប នំខេក និងមុខម្ហូបប្រចាំហាងផ្សេងៗទៀតជាដើម។

ការបោះជំហ៊ានដ៏ថ្មីស្រឡាងក្នុងបរិបទ កូវីដ-១៩ នេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឲ្យកាន់តែទូលំទូលាយជាងមុន រហ័សជាងមុន ជាពិសេសដោយសារតែសន្ទុះនៃការគាំទ្ររបស់អតិថិជនកើនឡើងយ៉ាងក្រៃលែងផងដែរ ជាងនេះទៅទៀត TWG Tea តែងតែប្រកាន់ខ្ចាប់នូវវិធានការអនាម័យ «៣កុំ៣ការពារ» ជានិច្ចដើម្បីធានាបាននូវសុវត្ថិភាពចំពោះអតិថិជនដែលបានមកកាន់ហាង TWG Tea គ្រប់សាខា។

TWG Tea បានពង្រីកវិសាលភាពយ៉ាងឆាប់រហ័សនៅជុះវិញពិភពលោក ដោយចាប់ផ្ដើមពី ប្រទេសសិង្ហបុរី ទៅកាន់ទិសដៅសំខាន់ៗដូចជា ប្រទេសបារាំង ចក្រភពអង់គ្លេស កាណាដា កូរ៉េ ជប៉ុន អារ៉ាប់រួម ថៃ វៀតណាម និង កម្ពុជា ជាដើម។

អំពីទីតាំង TWG Tea កម្ពុជា៖

សាខាទី១៖ TWG Tea Salon & Boutique at Vattanac Capital ស្ថិតនៅជាន់ទី១ UNIT- M16 នៃផ្សារទំនើប វឌ្ឍនៈ កាពីតាល ដែលបើកបម្រើចាប់ពីម៉ោង ៨:០០ ព្រឹក - ១០:០០ យប់ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់។ លេខទូរសព្ទ ០១៥ ២៦៦ ៦៥៦

សាខាទី២៖ TWG Tea at Aeon Mall Phnom Penh ស្ថិតនៅជាន់ផ្ទាល់ដី UNIT 0027-1 នៃផ្សារទំនើប អ៊ីអ៊នម៉ល ភ្នំពេញ បើកចាប់ពីម៉ោង ៩:00 ព្រឹក - ១០:០០ យប់។ លេខទូរសព្ទ ០២៣ ៩៦៣ ០០៦។

សាខាទី៣៖ TWG Tea at Aeon Mall Sen Sok City ស្ថិតនៅជាន់ផ្ទាល់ដី LOT- T048-1នៃផ្សារទំនើប អ៊ីអ៊នម៉ល សែនសុខស៊ីធី បើកចាប់ពីម៉ោង ៩:00 ព្រឹក - ១០:០០ យប់។ លេខទូរសព្ទ ០២៣ ៩៦៣ ០៤២៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី