• 2021-11-04 09:35:38
  • ព័ត៌មាន

ច្បាប់សញ្ញាតិតែ១ សម្រាប់តំណែងកំពូលទាំង៤នៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

  • 2021-11-04 09:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី ៣ ខែវិច្ជិកា ឆ្នាំ២០២១នេះ។

ច្បាប់កំណត់សញ្ជាតិតែមួយនេះ ធ្វើឡើងសម្រាប់តំណែងកំពូលទាំង៤ នៅកម្ពុជា។ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានស្នើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយនេះ មិនបានសំដៅលើបុគ្គលណាមួយនោះឡើយ ប៉ុន្តែជាមរតកដ៏ធំសម្រាប់ជាតិទៅរាប់រយឆ្នាំខាងមុខ។ សម្តេច បានបញ្ជាក់បន្ថែមថា ច្បាប់នេះមិនមែនធ្វើសម្រាប់ ៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំទេ គឺ១០០ឆ្នាំទៀត ដើម្បីចៀសវាងការជះឥទ្ធិពលណាមួយតាមរយៈតួនាទីនាយករដ្ឋមន្ត្រី តាមរយៈតួនាទីប្រធានរដ្ឋសភា តាមរយៈតួនាទីប្រធានព្រឹទ្ធសភា តាមរយៈតួនាទីរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ សម្រាប់ការពារជាតិពីការជ្រៀតជ្រែករបស់បរទេស៕

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី