
- 2021-11-16 00:00:00
- ព័ត៌មាន
សារមន្ទីរកោះថ្ម រចនាបថអគារមុខដាច់ សាងសង់បាន៤ ខែកន្លះ ពេលនេះសម្រេចបានប្រមាណ ៨០%
- 2021-11-16 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារមន្ទីរកោះថ្ម រចនាបថអគារមុខដាច់ សាងសង់បាន៤ ខែកន្លះ ពេលនេះសម្រេចបានប្រមាណ ៨០%
ចន្លោះមិនឃើញ
សារមន្ទីរកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ ក្រោយការសាងសង់រយៈពេល ៤ខែកន្លះមកនេះសម្រេចបានប្រមាណ ៨០%ហើយ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ស្ថាបត្យករ លី រស្មី។
ការសាងសង់សារមន្ទីរកោះថ្ម ដើម្បីដាក់តាំងឯកសារ និងវត្ថុផ្សេង ដែលបានប្រើប្រាស់ក្នុងដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ របស់សម្តេចតេជោ * រក្សាទុកជាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្របន្តទុកដល់កូនចៅជំនាន់ក្រោយជាការចងចាំ។
សារមន្ទីរកោះថ្ម ត្រូវបានសាងសង់ឡើងក្រោមរចនាបថខ្មែរដែលមានក្បូរក្បាចគួរឱ្យទាក់ទាញហើយ ទីតាំងនេះជាចំណុចចាប់ផ្តើមដែលសម្តេចតេជោ * បានភៀសខ្លួនចូលទៅប្រទេសវៀតណាមស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឈានទៅការវាយផ្តួលរំលំដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕