• 2021-11-15 14:16:59
  • សេដ្ឋកិច្ច

អ្នក​ជំនាញ​អចលនទ្រព្យ​៖ ទីតាំង​ជា​ចំណុច​សំខាន់​ចំពោះ​អ្នក​ចង់​រក​ស៊ី​

  • 2021-11-15 14:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង​ ខាន់​ ស្រីណាន​ អ្នក​ជំនាញ​ខាង​អចលនទ្រព្យ​លើក​ឡើង​ថា​ ទីតាំង​គឺ​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​អ្នក​ដែល​ចប់​បើក​របរ​រកស៊ី​ ព្រោះ​រើស​ទីតាំង​មិន​ល្អ​ពិបាក​និង​ជោគជ័យ​។​

រង្វង់មូលតាខ្មៅ

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ទៀត​ថា​ ទីប្រជុំជន​មាន​ផ្លូវ​ខ្វាត់ខ្វែង​ ជា​កន្លែង​ដែល​សមស្រប​បើ​មាន​ឱកាស​អាចចាប់​យក​ ឬ​បើក​មុន​គេ​ជា​រឿង​ល្អ​។​ មួយ​វិញ​ទៀត​ស្រប​​ពេល​ដែល​​កម្ពុជា​បើក​ឲ្យ​ដំណើរការ​គ្រប់​របរ​អាជីវកម្ម​ឡើង​វិញ​បែបនេះសកម្មភាព​អាជីវកម្មក៏​ផុលផុស​ខ្លាំង​ផង​ដែរ​ ។​

ទិដ្ឋភាពនៅក្រុងតាខ្មៅ

អ្នក​នាង​ ខាន់​ ស្រីណាន​ បន្ត​ទៀតថា​ ការ​បើក​ដំណើរ​ការ​លើ​គ្រប់​វិស័យ​ឡើង​វិញ​នេះ​ជា​ចំណុច​ល្អ​ខ្លាំង​ចំពោះ​ផ្នែក​អចលនទ្រព្យ​តែ​ម្ដង​ ជា​ពិសេស​តំបន់​ត្រូវ​ប៉ាន់​ ទីប្រជុំជន។​ ជាក់ស្ដែង​គម្រោង​បុរី​ភ្នំពេញថ្មី​ (Shop Houses)​ នៅ​ក្បែរ​ស្ពាន​សំរោង​ ទីក្រុង​តាខ្មៅ​ របស់​អ្នក​នាង​មាន​សន្ទុះ​គាំទ្រ​ច្រើន​ត្រឹម​រយៈពេល​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ​ មាន​អ្នក​ទទួល​យក​ខ្ទង់​ ២០-៣០%​ទៅ​ហើយ។​ ម្យ៉ាង​ទៀត​ទីតាំង​ខាង​លើ​នេះ​មាន​ប្រព័ន្ធ​ផ្លូវ​ថ្មី​​ និង​មាន​សក្ដានុពល​សម្រាប់​អ្នក​បើក​របរ​ផ្ទាល់ខ្លួន​ ឬ​ក្រុមហ៊ុន​ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់