• 2021-12-08 08:40:43
  • ព័ត៌មាន

មកដឹងពីអត្ថន័យគ្រឿងឥស្សរិយយស ដែលសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទទួលបានពេលនៅមានព្រះជន្ម

  • 2021-12-08 08:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតនៃព្រះជន្ម និងជីវិតទាំងរាជវង្ស ឬរាស្ត្រសាមញ្ញមិនអាចយកអ្វីទៅជាមួយបានឡើយ។ អ្វីៗនឹងត្រូវបញ្ចប់តាមព្រះសង្ខារ មានតែព្រះកិត្តិយស ព្រះកិត្តិនាមប៉ុណ្ណោះអាចបន្សល់នៅ។ តួអង្គសំខាន់ៗក្នុងឆាកនយោបាយកម្ពុជា បានយាង និងធ្វើដំណើរចាកឆ្ងាយពីកម្ពុជាជាបន្តបន្ទាប់។

នៅខែមិថុនា ឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបានទទួលគោរមងារជា «ស្ដេចក្រុមលួង»។ ៥ ខែក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតំឡើងឋានៈជា «សម្តេចក្រុមព្រះ» បន្ទាប់ពីព្រះអង្គបានខិតខំប្រឹងប្រែងធ្វើឱ្យបិតារបស់ទ្រង់បានក្លាយទៅជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ។ ព្រះអង្គរណឫទ្ធិធ្លាប់បានទទួលរង្វាន់ជាច្រើនពីព្រះរាជាមានដូចជា៖

  • ខែធ្នូ ឆ្នាំ១៩៩២ ព្រះអង្គត្រូវបានតែងតាំងជាមហាសេនានៃព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា

  • ខែឧសភា ឆ្នាំ២០០១ ព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយសជាតូបការ ហើយនិងនៅខែតុលា ឆ្នាំ២០០១ ទ្រង់ទទួលបាននូវ មេដាយមហាសេរីវឌ្ឍន៍។ ព្រះអង្គបានទទួលរង្វាន់ជា មហាសេនា de l'Ordre de la Pleaide ដោយឡា ហ្រ្វាំងកូហ្វូនី ក្នុងខែមីនា ឆ្នាំ២០០០ ផងដែរ។

  • ខែធ្នូ ឆ្នាំ២០០៨ សម្តេចសីហមុនីបានតែងតាំងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសកម្ពុជាដែលជាឋានៈស្ទើរស្មើនឹងនាយករដ្ឋមន្រ្តី ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលទិវង្គត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្ម៧៧ព្រះវស្សានៅប្រទេសបារាំង នាវេលាម៉ោង ៩:៤០នាទីព្រឹក ត្រូវនឹងម៉ោង ៣:៤០នាទីរសៀលម៉ោងនៅកម្ពុជា ក្នុងពេលដែលព្រះអង្គកំពុងគង់ប្រថាប់ព្យាបាលព្រះរោគ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

សង្ឃឹមថាព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធតួអង្គនយោបាយ ដែលយាង និងអញ្ជើញចាកឆ្ងាយពីដែនដីកម្ពុជរដ្ឋ តាមអភិបាលប្រោសព្រំ សព្វសាធុកាពរដល់ជាតិកម្ពុជាជួបតែវិបុលសុខ ចាកឆ្ងាយពីភយន្តរាយទាំងឡាយដែលកើតមានក្នុងអតីតកាល ៕

អត្ថបទស្រាវជ្រាវនិងដកស្រង់ដោយ ៖ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី