• 2021-12-10 08:22:09
  • ព័ត៌មាន

IZE ចេញវីដេអូពីកម្មវិធី Roadshow ដើម្បីរំឭកយុវវ័យឲ្យចូលរួមលេងហ្គេមសប្បាយៗនៅចុងសប្តាហ៍

  • 2021-12-10 08:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកក្រូចអាយស៍ (IZE) នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានចេញវីដេអូខ្លីសង្ខេបសកម្មភាពទាំងមូលនៃដំណើរការកម្មវិធី «IZE ឡូយកាលីប Roadshow» ដើម្បីរំឭកដល់យុវវ័យកុំភ្លេចចូលរួមលេងហ្គេមសប្បាយៗជាមួយ Yeti នៅរៀងរាល់ចុងសប្តាហ៍ ព្រមទាំងមានឱកាសឈ្នះរង្វាន់ស្អាតៗជាច្រើនទៀតផង។

«IZE ឡូយកាលីប Roadshow» ជាកម្មវិធីផ្តល់ជូនការកម្សាន្តដល់យុវវ័យនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមទីតាំងដែលបានកំណត់មួយចំនួនដែលបានចាប់ផ្តើមកាលពីចុងខែវិច្ឆិកា នៅទីក្រុងកោះពេជ្រ ហើយបន្តរហូតដល់ខែមករា ឆ្នាំ២០២២។ កម្មវិធីបន្ទាប់គឺនឹងធ្វើនៅថ្ងៃទី ១១-១២ ធ្នូ នៅទីក្រុងរណបជ្រោយចង្វា (រង្វង់មូលនាងមច្ឆា) ពីចន្លោះម៉ោង ៣ថ្ងៃត្រង់ ដល់ ម៉ោង៨យប់។

យុវវ័យអាចចូលរួមប្រកួតជិះស្គី និងជិះ Roller Blade ប្រកួតជិះកង់ BMX ប្រកួតគូ Graffiti នៅលើឡានឡូយកាលីបរបស់ទឹកក្រូចអាយស៍ (IZE) ដែលត្រូវបានរចនាយ៉ាងប្លែកបែបចម្រុះពណ៌ និងទាក់ទាញបំផុត និងរាំលេងកម្សាន្តជាមួយ Yeti ដ៏សែនឃ្យូតទៀតផង។ អ្នកលេងឈ្នះនឹងទទួលបានរង្វាន់ស្អាតៗពីទឹកក្រូចអាយស៍។ មិនត្រឹមតែយុវវ័យប៉ុណ្ណោះទេ តែអាណាព្យាបាលក៏អាចនាំកូនៗទៅចូលរួមកម្មវិធីនេះផងដែរ។

ក្រៅពីការលេងហ្គេមខាងលើ «IZE ឡូយកាលីប Roadshow» ក៏មានម៉ូតូយ៉ាងឡូយកាលីប ជិះចែកទឹកក្រូចអាយស៍ (IZE) ដោយឥតគិតថ្លៃ ព្រមទាំងការលក់ជាមួយនឹងប្រូម៉ូសិនពិសេស គឺការបង្វិលកងយករង្វាន់ស្អាតៗជាច្រើនរាល់ការទិញទឹកក្រូចអាយស៍ (IZE) ចំនួន ២ កំប៉ុង។ រង្វាន់រួមមាន នាឡិកា កាបូបស្ពាយចំហៀង អាវយឺត និងមួកដ៏ស្រស់ស្អាត និងរង្វាន់អាយស៍ ២ កំប៉ុង និង អាយស៏ ១ កំប៉ុងជាច្រើនរង្វាន់។

ដើម្បីដឹងថាកម្មវិធីនេះសប្បាយកម្រិតណា តោះ! មកទស្សនាវីដេអូទាំងអស់គ្នា។ សម្រាប់ព័ត៌មានលម្អិតអំពីទីតាំង និងកាលបរិច្ឆេទ សូមពិនិត្យមើលរូបភាពខាងក្រោម។

ទឹកក្រូចអាយស៍មាន៣រសជាតិ អាយស៍ កូឡា អាយស៍ ក្រូចឆ្មារ និង អាយស៍ រសជាតិផ្លែឈើចម្រុះ។ អាយស៍ ឡូយកាលីប អាយស៍ WHAT THE FUN!

ដើម្បីដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់