
- 2021-12-20 01:16:33
- ព័ត៌មាន
សិស្សចប់បាក់ឌុបចង់រៀនពេទ្យ! តោះទៅដឹងពីមុខជំនាញនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
- 2021-12-20 01:16:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សចប់បាក់ឌុបចង់រៀនពេទ្យ! តោះទៅដឹងពីមុខជំនាញនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ចន្លោះមិនឃើញ
សម្រាប់សិស្សានុសិស្សដែលមានចំណងចង់ក្លាយទៅជាគ្រូពេទ្យនៅថ្ងៃអនាគតតែមិនដឹងថារៀននៅសាលាណាល្អមែនទេ ថ្ងៃនេះ Sabay នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់សាកលវិទ្យាដ៏ល្បីឈ្មោះមួយនៅក្នុងរាជធានីភ្នំពេញដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងខាងវិស័យវេជ្ជសាស្ត្រសុខាភិបាល និងបានបណ្តុះបណ្តាលនិស្សិតជាច្រើនឲ្យក្លាយទៅជាគ្រូមានជំនាញរាប់មិនអស់នៅកម្ពុជា។
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) ឬយើងអាចហៅបានថា សាលាក្រហម ជាភាសាអង់គ្លេស University of Health Sciences (U.H.S) គឺជាគ្រឺះស្ថានឧត្ដមសិក្សាផ្នែកសុខាភិបាលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦ ក្នុងគោលបំណងបណ្តុះបណ្តាលខាងវិស័យសុខាភិបានៅកម្ពុជា ដែលបច្ចប្បន្នមានចំនួន២ទីតាំង ដោយទីតាំងទី១៖ លេខ៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទីតាំងទី២៖ លេខ៣០១ មហាវិថីកងយោធពលខេមរៈភូមិន្ទ (ផ្លូវ២៧១សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានមហាវិទ្យាល័យចំនួន៣ សាលាចំនួន១ និង ផ្នែកចំនួន១ ដែលមានមុខជំនាញដូចខាងក្រោម ៖
១. មហាវិទ្យាល័យវេជ្ជសាស្ត
២. មហាវិទ្យាល័យទន្តសាស្ត
៣. មហាវិទ្យាល័យឱសថសាស្ត
៤. សាលាបច្ចេកទេសថែទាំវេជ្ជសា្រស្ត
៥. ផ្នែកសុខភាពសាធារណៈ
ប្រភព៖ សៀវភៅណែមគ្គុទេសសិក្សាក្រសួងអប់រំ យុវជន និងកីឡា