• 2022-01-04 03:40:31
  • ព័ត៌មាន

យក ប្រេនស៍ ជាកាដូនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ បង្ហាញពីការជូនពរឲ្យមានសុខភាពល្អ

  • 2022-01-04 03:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំនេះ ប្រ៊េនស៍ ដែលជាក្រុមហ៊ុនអាហារបំប៉នសុខភាពដ៏មានទំនុកចិត្ត និងកំពុងពេញនិយម បានរៀបចំកន្ត្រកកាដូជាពិសេស ដែលផ្តោតសំខាន់លើអត្ថប្រយោជន៍សុខភាពចាំបាច់ សម្រាប់ខួរក្បាល និងរាងកាយ។ ជាមួយបទពិសោធន៍ជាង១៨០ឆ្នាំ ប្រ៊េនស៍ផ្ដល់ជូនកន្ត្រកកាដូសុខភាពសម្រាប់សមាជិកគ្រួសារគ្រប់រូប។

ប្រ៊េនស៍ បានផលិតចេញពីទឹកត្រចៀកកាំសម្រាប់លក់ដំបូងគេ នៅលើពិភពលោកក្នុងឆ្នាំ ១៩៨២ ដែលធ្វើឲ្យមនុស្សគ្រប់រូបនាសម័យនោះ អាចមានភាពងាយស្រួលក្នុងការទទួលទាន និងភ្លក់រសជាតិភេសជ្ជ:ប្រពៃណីចិនដ៏ប្រណីតនេះ។ មិនត្រឹមតែធ្លាប់ជាភេសជ្ជ:ដ៏ប្រណីតប៉ុណ្ណោះទេ ទឹកត្រចៀកកាំក៏ធ្លាប់ជាជម្រើសនៃចំណង់ចំណូលចិត្តរបស់ព្រះចៅអធិរាជ ក្នុងសម័យរាជវង្សឈីង “Qing Dynasty” (ឆ្នាំ1711-1799) និងត្រូវបានគេហៅថាជា «មាសស» ថែមទៀតផង។ លើសពីនេះទៅទៀត សំបុកត្រចៀកកាំត្រូវបានគេចារក្នុងសៀវភៅកត់ត្រា សម្រាប់ការប្រើប្រាស់ធ្វើជាឱសថ ចាប់តាំងពីសម័យរាជវង្សថាង “Tang Dynasty” (គ.ស 618-907) មកម៉្លេះ។

ទឹកត្រចៀកកាំប្រ៊េនស៍ ត្រូវបានប្រមូលផលប្រកបដោយនិរន្តរភាព និងរៀបចំដោយប្រើរូបមន្តបុរាណ ដែលមិនមានការបន្ថែមពណ៌ រសជាតិ ឬការរក្សាទុក។ សំបុកត្រចៀកកាំសម្បូរទៅដោយប្រូតេអ៊ីនរហូតដល់ ៦០% អាស៊ីតអាមីណូចំនួន១៨ អាស៊ីតស៊ីលីក និងមីក្រូសារជាតិសំខាន់ៗដូចជាកាល់ស្យូម ម៉ាញេស្យូម ប៉ូតាស្យូម ដែក និងផូស្វ័រ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ។ ជាមួយសារធាតុផ្សំសំខាន់មួយត្រូវបានស្គាល់ថា N-Acetylneuraminic Acid ឬ NANA ដែលសមាសធាតុនេះ ត្រូវបានបញ្ជាក់តាមក្បួនវេជ្ជសាស្រ្តក្នុងការគ្រប់គ្រងប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែកភ្លឺថ្លា។

ប្រ៊េនស៍ ជាជម្រើសទឹកត្រចៀកកាំលំដាប់លេខ ១ នៅលើពិភពលោក ឥឡូវនេះលេចចេញជារូបរាងកន្ត្រកកាដូដ៏ពិសេស សម្រាប់អ្នកជូនមិត្តភក្តិនិងក្រុមគ្រួសារក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំសកលនេះ។

ប្រ៊េនស៍ ក៏ពាំនាំជូនលោកអ្នកនូវកន្រ្តកកាដូស៊ុបមាន់ប្រ៊េនស៍ ដែលមានប្រយោជន៍វិសេសវិសាលចំពោះសុខភាព។ ស៊ុបមាន់ប្រ៊េនស៍ ត្រូវបានបញ្ជាក់តាមក្បួនវេជ្ជសាស្រ្តក្នុងការជួយឲ្យផ្តោតអារម្មណ៍បានល្អ បង្កើនការចងចាំ ធ្វើឲ្យអារម្មណ៍ធូរស្បើយក្រោយពេលហាត់ប្រាណ និងជួយបង្កើនគុណភាពព្រមទាំងបរិមាណទឹកដោះម្តាយ ព្រមទាំងជួយកាត់បន្ថយការឡើងជាតិស្ករក្នុងឈាម និងអស់កម្លាំង ដូច្នេះអ្នកអាចទទួលបានសុខភាពនិងជីវិតដ៏ប្រសើរ។

បន្ថែមពីនេះ ការស្រាវជ្រាវបានរកឃើញថាការទទួលទានស៊ុបមាន់ប្រ៊េនស៍ជាប្រចាំថ្ងៃ អាចជួយដល់ដំណើរការខួរក្បាល ដោយកាត់បន្ថយការភ្លេចភ្លាំងនិងធ្វើឲ្យមានភាពប្រសើរក្នុងរយៈពេលមួយសប្តាហ៍ ដោយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល កាត់បន្ថយអរម៉ូនស្ត្រេសដែលផលិតដោយរាងកាយ ហើយធ្វើឲ្យមានអារម្មណ៍វិជ្ជមាន។ អត្ថប្រយោជន៍ទាំងនេះគឺជាជម្រើសដ៏ល្អសម្រាប់អ្នកសិក្សា អ្នកធ្វើការ អត្តពលិក និងមនុស្សចាស់។ សម្រាប់ម្តាយបំបៅដោះ ការទទួលទានស៊ុបមាន់ប្រ៊េនស៍ ជួយបង្កើនគុណភាពនិងបរិមាណទឹកដោះ ធ្វើឲ្យភាពស៊ាំ ការលូតលាស់និងការអភិវឌ្ឍន៍បានប្រសើរ ដល់កូនតូចរបស់អ្នក ។

មានកន្ត្រកកាដូស៊ុបមាន់ប្រ៊េនស៍ពិសេសនេះ មនុស្សជាទីស្រឡាញ់របស់អ្នកអាចទទួលបានអត្ថប្រយោជន៍ សម្រាប់សុខភាពដ៏ល្អបំផុត ក្នុងរដូវកាលដ៏រីករាយនាឆ្នាំថ្មីនេះ។

តោះបង្ហាញក្តីស្រឡាញ់ និងការដឹងគុណចំពោះមនុស្សជាទីស្រលាញ់អ្នក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាមួយប្រ៊េនស៍។ ស្វែងរកជម្រើសជាច្រើនពីកន្រ្តកកាដូសុខភាពប្រ៊េនស៍ ដែលមាននៅតាមផ្សារទំនើបឬហាងដែលនៅជិតលោកអ្នកទូទាំងប្រទេស៕

ភេសជ្ជ:បំប៉នសុខភាពសម្រាប់មនុស្សគ្រប់រូប និងអាចទទួលបានជារៀងរាល់ថ្ងៃ! ប្រ៊េនស៍ ជម្រើសកន្ត្រកកាដូសុខភាពដ៏ពិសេស សម្រាប់សុខភាពមនុស្សជាទីស្រលាញ់អ្នក!

មតិយោបល់