• 2022-01-06 04:13:41
  • ព័ត៌មាន

តាម​ព័ត៌មាន ក្នុង​ចំណោម​មិន​ដល់១០នាក់ មាន​ឧកញ៉ា​ខ្មែរ​តែ​ម្នាក់​ប៉ុណ្ណោះ ជិះ​ឧទ្ធម្ភាគ្រចក្រ​​ថ្លៃ​ដាច់​គេ

  • 2022-01-06 04:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ មាន​ប្រភព​បាន​លួច​បង្ហើប​ពី​ចំនួន​ឧកញ៉ា​ខ្មែរ​ដែល​មាន​មិន​ដល់ ១០​នោះ​ទេ​ក្នុង​ចំណោម​ជាង ១ ០០០​ដែល​មាន​ឧទ្ធម្ភាគ្រចក្រ​ជិះ។ តែ​តាម​ព័ត៌មាន​ថ្មី​ទៀត​ក្នុង​ចំណោម​នោះ មាន​​ឧកញ៉ា​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ជិះ​ឧទ្ធម្ភាគ្រចក្រ​មាន​តម្លៃ​ថ្លៃ​ដាច់​គេ។

*ឧកញ៉ា​ស្រុក​ខ្មែរ​មាន​ជាង ១ ០០០នាក់ តែ​តាម​ព័ត៌មាន​ មិន​ដល់ ១០នាក់​ទេ មាន​ឧទ្ធម្ភាគចក្រ​ជិះ​ផ្ទាល់​ខ្លួន!

តាម​បង្ហើប​ពី​គ្រា​មុន ឧកញ៉ា​ អ្នក​ឧកញ៉ា​ធំ​ៗដែល​មាន ឧទ្ធម្ភាគ្រចក្រ​ប្រើ​ជា​របស់​ផ្ទាល់​ខ្លួន​នោះ​មាន​ដូច​ជា៖  អ្នកឧកញ៉ា ហុង ពីវ លោក​ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប។ បន្ត​មក​ទៀត​មាន អ្នក​ឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅ យាភូ អ្នក​ឧកញ៉ា ហៀក សុភាព ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​អ្នក​ឧកញ៉ា ចេន ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍​គ្រុប ជា​ដើម។

នេះ​បើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ ក្នុង​ចំណោម​ឧកញ៉ា អ្នក​ឧកញ៉ា​ជាង ១០០០នាក់ ចំនួន​នេះ​គិត​ជា​ភាគរយ គឺ​ប្រមាណ ១%​ប៉ុណ្ណោះ។ បញ្ហា​រាំង​ស្ទះ​សំខាន់​ដែល​ឧកញ៉ា​ខ្មែរ​ចំនួន​ផ្សេង​ទៀត មិន​អាច​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​លំដាប់​ខ្ពស់​នេះ គឺ​ដោយ​សារ​តម្លៃ​កប់​ក្ដោង​របស់​វា។

និយាយ​ពី​តម្លៃ តាម​ការ​បង្ហើប​របស់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ជា​ទូទៅ​ឧទ្ធម្ភាគ្រចក្រ​មាន​តម្លៃ​ប្រមាណ ២-៣លាន​ដុល្លារ​ក្នុង​១​គ្រឿង​ ដែល​ឧកញ៉ា អ្នក​ឧកញ៉ា​ខ្មែរ​មាន​ប្រើ។ ប៉ុន្តែ​ប្រភេទ​ដែល​មាន​តម្លៃ​ថ្លៃ​ផុត​លេខ​នោះ បច្ចុប្បន្ន​កំពុង​ប្រើ​ប្រាស់​ដោយ​ឧកញ៉ា ជឹង សុភាព ហៅ យាយ ភូ។ ចំពោះ​តម្លៃ តាម​ប្រភព​ គឺដល់​ទៅ​ជាង ១០លាន​ដុល្លារ​អាមេរិក​ឯណោះ។

"អេឡេកូដែល​ថ្លៃ​ជាង​គេ គឺ​របស់ យាយភូ ថ្លៃ​ប្រហែល ១២លាន​ដុល្លារ ថ្លៃ​ដាច់​គេ​ហើយ​ហ្នឹង តម្លៃ​ទូទៅ គឺ​ប្រមាណ ២-៣លាន​ជាង​អី​ទេ"។ ប្រភព​ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់