- 2022-01-06 09:39:11
- ព័ត៌មាន
មីបាក់ឈួ ស្គាល់អត់? មីល្បីប្រចាំប្រទេសសិង្ហបុរី បានទៅលេងកុំភ្លេចចូលសាក មិនទាន់បានទៅរៀនធ្វើញ៉ាំខ្លួនឯងសិនក៏បាន
- 2022-01-06 09:39:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីបាក់ឈួ ស្គាល់អត់? មីល្បីប្រចាំប្រទេសសិង្ហបុរី បានទៅលេងកុំភ្លេចចូលសាក មិនទាន់បានទៅរៀនធ្វើញ៉ាំខ្លួនឯងសិនក៏បាន
ចន្លោះមិនឃើញ
ឥណ្ឌាបានប្រកាសរកឃើញអ្នកស្លាប់បាត់បង់់ជីវិត ដោយសារតែវីរុសបំប្លែងថ្មីដ៏កាចសាហាវ អូមីក្រុងជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួនទៅលើបុរសអាយុ៧៤ឆ្នាំម្នាក់មកពីភាគខាងលិចនៃរដ្ឋRajasthan ខណ:ដែលនៅក្នុងរយ:ពេល២៤ម៉ោងដូចគ្នាចំនួនអ្នកឆ្លងកូវីដ១៩ក៏ត្រូវបានរកឃើញរហូតទៅដល់៩០,៩២៨ករណី ក្នុងនោះមានអូមីក្រុង២,៦៣០ករណី និងអ្នកសា្លប់រហូតទៅដល់៣២៥នាក់ឯណោះ។នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់សារព័ត៌មានBBC News នៅរសៀលថ្ងៃទី០៦ខែមករាឆ្នាំ២០២២។
អត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌាមានការកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសអូមីក្រុងកំពុងតែវាយលុកប្រជាជនឥណ្ឌាជាបន្តបន្ទាប់ ដោយរហូតមកដល់ពេលនេះប្រទេស ឥណ្ឌាមានអ្នកឆ្លង កូវីដ១៩ចំនួន ៣៥, ១០៩,២៨៦នាក់ ជាសះស្បើយពីជំងឺ ចំនួន ៣៤,៣៤២, ២៥៥នាក់ និង ស្លាប់ចំនួន ៤៨២,៨៧៦នាក់។
គួរបញ្ជាក់ផងដែរថា ឥណ្ឌា ជាប្រទេសទីពីរដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ពោលគឺនៅតែមានប្រជាជានរបស់ខ្លួនស្លាប់រយនាក់ ឆ្លងរាប់ម៉ឺននាក់ជារឿងរាល់ថ្ងៃ បើទោះបីជាខ្លួនបានខិតខំបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនយ៉ាងណាក្តី។