• 2022-01-10 01:27:12
  • ព័ត៌មាន

បើកឆាកឆ្នាំថ្មី! មូលនិធិ ៨០លានរៀល ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងពិធី "បុរីសុវណ្ណភូមិគាំពារសហគមន៍"

  • 2022-01-10 01:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពៃណាស់ ទើបតែបើកឆាកឆ្នាំថ្មី ម្ចាស់គម្រោងរបស់បុរីសុវណ្ណភូមិរួមជាមួយនឹងសហការីទាំងអស់ បានផ្ដើមគំនិតក្នុងការបង្កើតមូលនិធិបរិច្ចាគជួយដល់សហគមន៍កម្ពុជា។

កាលពីព្រឹកថ្ងៃសៅរ៍ ទី ០៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ លោកសៅ សុខនី អគ្គនាយកគ្រប់គ្រងបុរីសុវណ្ណភូមិ និងសហការីទាំងអស់បានចូលរួមក្នុងពិធី''បុរីសុវណ្ណភូមិគាំពារសហគមន៍``។

កម្មវិធីមួយនេះ គឺធ្វើឡើងដើម្បី មូលនិធិគន្ធបុប្ផាកម្ពុជានាថ្ងៃនោះដែរ ខាងបុរីបានបរិច្ចាគថវិកាចំនួន ៨០លានរៀល ក្នុងគោលបំណងចូលរួម និងរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មពិនិត្យនិងព្យាបាលជំងឺជូនកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ការបរិច្ចាគ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពិតជារឿងមួយដែលចាំបាច់ ព្រោះថាជីវិតក្មេងរាប់លានអ្នកដែលពុំមានលទ្ធភាពក្នុងការព្យាបាលកំពុងតែទទួលការព្យាបាលជារៀងរាល់ថ្ងៃ។ ហើយខាង បុរីសុវណ្ណភូមិ ក៏ជួយគាំទ្រយ៉ាងមុតមាំ និងរួមគ្នានាំស្នាមញញឹមជូនដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

គួរឱ្យដឹងផងដែរថាបុរីសុវណ្ណភូមិ កំពុងតែបន្តពង្រីកការសាងសង់ផ្ទះវីឡាជាច្រើនទៀត លើទឹកដីក្បែរផ្លូវជាតិលេខ 6A។ សម្រាប់លោកអ្នកដែលមានបំណងចង់រស់នៅជាមួយប្រភេទផ្ទះ វីឡាទោលទាន់សម័យ (Minimalism) «តូច តែស្រឡះ» និងសាងសង់ម៉ូតបែបអឺរ៉ុប អាចអញ្ជើញទៅមើលផ្ទះគំរូដោយផ្ទាល់។

  • ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ។

ចុចលើលីងនេះ ដើម្បីងាយស្រួលរកទីតាំង៖ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់៖

  • លេខទូរសព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
  • ហ្វេសប៊ុកផេក ៖ BoreySovannaphumi

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់