• 2022-01-11 06:58:09
  • ព័ត៌មាន

ផ្សារទំនិញអនឡាញ Grocerdel ប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើតទីផ្សារ និងផ្តល់ចំណូលបន្ថែមជូនកសិករ និងផលិតផលក្នុងស្រុក

  • 2022-01-11 06:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងសង្កេតឃើញថា ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយនេះ កំណើននៃអាជីវកម្មអនឡាញមានការកើនឡើងគួរអោយកត់សំគាល់។ ឧទាហរណ៍ដ៏ល្អមួុយគឺ Grocerdel  ដែលជាផ្សារទំនិញអនឡាញដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញ បន្លែ ផ្លែឈើ ត្រីសាច់ស្រស់ៗ ផលិតផលក្នុងស្រុក និង ទំនិញជាច្រើនប្រភេទទៀត ជាមួយនឹងសេវាកម្មដឹកជញ្ជូនដល់គេហដ្ធាន។

បង្កើតឡើងនៅឆ្នាំ ២០១៩  Grocerdel មានផលិតផលជាង ៦០០០ មុខដាក់លក់នៅក្នុង គេហទំព័រ និង កម្មវិធីទូរស័ព្ទរបស់ខ្លួន។

អគ្គនាយកប្រតិបត្តិ អ្នកស្រី Priyanka Chetry បានប្រាប់ Sabay News ថា ក្នុងរយ:ពេលជាង ២ ឆ្នាំកន្លងមកនេះ  Grocerdel បានធ្វើការសហការជាមួុយនិងបងប្អូនកសិករជាង ៥០០ នាក់ក្នុងការជួយទិញផលិតផលពីពួកគាត់ដូចជា បន្លែ និង ផ្លែឈើផ្ទាល់ពីកសិដ្ធាន។ 

អ្នកស្រីបន្ថែមទៀតថា វាគឺជាបញ្ហាប្រឈមរបស់យើងក្នុងការប្រមូលទិញ បន្លែ ផ្លែឈើស្រស់ៗ ពីកសិករ និង ធ្វើការដឹកជញ្ជូនដល់អតិថិជន ដោយធានានូវគុណភាពស្រស់ល្អពេលដល់ដៃអតិថិជន។ ខណ:ពេលដែលក្រុមហ៊ុនរបស់យើងមានកំណើនអ្នកបញ្ជារទិញកើនឡើងកាន់តែច្រើន យើងចង់ធ្វើឱ្យការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់របស់យើងកាន់តែប្រសើរឡើងដោយបង្កើតកន្លែងស្តុកទំនិញស្រស់ៗ ក្នុងស្រុកបន្ថែមទៀតដែលអាចឱ្យយើងចែកចាយផលិតផលរបស់យើងទៅអតិថិជនបាន លឿននិងស្រស់ជាងមុន។

ការគាំទ្រអាជីវកម្មក្នុងស្រុក គឺជាអ្វីដែលយើងផ្តោតសំខាន់ ដោយយើងតែងតែធានាបានថា ៧០%​នៃទំនិញដែលយើងដាក់លក់គឺជាផលិតផលក្នុងស្រុក។ លើសពីនេះទៅទៀត យើងក៏បានផ្តល់ជូនដៃគូរអាជីវកម្មដែលលក់ផលិតផលក្នុងស្រុកនូវការផ្សព្វផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃតាមរយ:  ការផ្ទាំងផ្សព្វផ្សាយនៅក្នុង គេហទំព័រ និង កម្មវិធីទូរស័ព្ទរបស់យើង ក៏ដូចជាការផ្សព្វផ្សាយនៅក្នុងបណ្តាយសង្គមជាដើម។

ក្នុងអំឡុងពេលការរីករាយដាលនៃកូវីដ ១៩ Grocerdel សង្កេតឃើញថាការលក់របស់យើងបានកើនឡើងជាង ១៦៥% ភាគរយ នៃភាគរយការលក់ធម្មតា ដែលតម្រូវអោយយើងត្រូវជ្រើសរើសបុគ្គលិកបន្ថែមដើម្បីឆ្លើយតបនឹងការកើនឡើងនៃការបញ្ជារទិញនេះ។វាក៏ធ្វើអោយយើងកែប្រែការអនុវត្តមួយចំនួនដូចជា ការពង្រឹងការអនុវត្តគោលការណ៍ណែនាំសុខភាពនិងសុវត្ថិភាព ការណែនាំអោយបុគ្គលិកពាក់ម៉ាស់ និង ប្រើប្រាស់អាកុលសំលាប់មេរោគជាប្រចាំ និងការប្រើប្រាស់ការទូរទាត់ប្រាក់តាមប្រព័ន្ធឌីជីថលជាដើម។

អត្ថបទ៖ ទារិកា

មតិយោបល់