- 2022-01-14 04:26:29
- ព័ត៌មាន
បណ្តុំអាហារូបករណ៍១០០% ឥតគិតថ្លៃរាប់រយកន្លែង សាលាលំដាប់ៗនៅភ្នំពេញផ្តល់ឲ្យសិស្សទី១២ឆ្នាំនេះ
- 2022-01-14 04:26:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តុំអាហារូបករណ៍១០០% ឥតគិតថ្លៃរាប់រយកន្លែង សាលាលំដាប់ៗនៅភ្នំពេញផ្តល់ឲ្យសិស្សទី១២ឆ្នាំនេះ
ចន្លោះមិនឃើញ
១.សាកលវិទ្យាល័យកម្ពុជា
សាកលវិទ្យាល័យកម្ពុជា ប្រកាលផ្តល់អាហារូបករណ៍សន្តិភាពឆ្នាំ២០២២-២០២៦ ១០០% ចំនួនរហូតដល់៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី២ ដល់សិស្សានុសិស្សគ្រប់ឆ្នាំសិក្សារួមទាំងបេក្ខជនដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំនេះ។ អាហារូបករណ៍សន្តិភាពផ្តល់ជូន១០០%សម្រាប់សិក្សារយ:ពេល៤ឆ្នាំ ចំនួន ៥០០កន្លែងនេះ គឺសម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រគ្រប់មហាវិទ្យាល័យ គ្រប់មុខជំនាញ ទាំងអស់។
កំណត់សម្គាល់៖
-សម្រាប់ថ្ងៃទទួលពាក្យប្រឡងអាហារូបករណ៍ចុងក្រោយគឺនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២
-ប្រឡងសរសេរ នៅថ្ងៃទី ២២ ខែខែកុម្ភ: ឆ្នាំ២០២២
-ប្រកាលលទ្ធផលអាហារូបករណ៍ ថ្ងៃទី ២៥ ខែខែកុម្ភ: ឆ្នាំ២០២២
-មុខវិជ្ជាដែលត្រូវប្រឡងដើម្បីទទួលបានអាហារូបករណ៍រួមមាន ភាសាអង់គ្លេស និងចំណេះដឹងទូទៅជាភាសាខ្មែរ
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០៩៦ ៤៧៩ ៧៣០៧/០៩៣ ៧៧៧ ២២៦ ឬក៏អាចទៅសាកសួរព័ត៌មានដោយផ្ទាល់ពីសាកលវិទ្យាល័យដែលមានទីតាំងស្ថិតនៅលើផ្លូវណតប្រ៊ីដ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិតស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។
២. អាហារូបករណ៍ស សុខា នៅសកលវិទ្យាល័យភូមិន្ទភំ្នពេញ
អាហារូបករណ៍ស សុខា ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០ កន្លែង គ្រប់ជំនាញ នៅសកលវិទ្យាល័យភូមិន្ទភំ្នពេញ ចូលរៀន ១៤ មីនា ២០២២។ សម្រាប់ព័ត៌មានលម្អិតសូមអានខាងក្រោម៖
៣.សាលាតិចណូឬវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% នៅសាលាតិចណូ ចំនួន ៨០ កន្លែង ប្រឡងចូល ៧ កុម្ភៈ ២០២២ និងជាង ៥០០ កន្លែងទៀត។ សម្រាប់ព័ត៌មានលម្អិតសូមអានខាងក្រោម៖
៤.អាហារូបករណ៍ចេនហ្ស៊ី ចំនួនចំនួន១០០កន្លែង
សម្រាប់ព័ត៌មានលម្អិតសូមអានខាងក្រោម៖
៥. អាហារូបករណ៍សសយកចំនួន១៦០ កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច
សម្រាប់ព័ត៌មានលម្អិតសូមអានខាងក្រោម៖
៦.វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន
វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនបានធ្វើការប្រកាសផ្តល់អាហារូបករណ៍ ដល់និស្សិតឲ្យចូលរៀនថ្នាក់បរិញ្ញាបត្ររង មុខជំនាញភាសាជប៉ុទៅលើថ្លៃសិក្សាប្រភេទអាហារូបករណ៍ 100% ជាពិសេសកន្លែងស្នាក់នៅក៏ឥតគិតថ្លៃដែរសម្រាប់និស្សិតដែលកំពុងសិក្សា។
កំណត់ចំណាំ៖
-សិស្សដែលបានបញ្ចប់ថ្នាក់ទី12(មិនគិតជាប់ ឬ ធ្លាក់)គឺអាចដាក់អាហារូបករណ៍នេះបានដូចគ្នា
-ទទួលពាក្យប្រឡងចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី31 ខែមករា ឆ្នាំ2022
-ប្រឡងចូលរៀននៅថ្ងៃទី08 ខែកុម្ភៈ ឆ្នាំ2022
-ចូលរៀននៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2022
អាសយដ្ឋាន: អាគារលេខ619 ផ្លូវលេខ1928 សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតសូមអានខាងក្រោម៖
៧.វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB)មានអាហារូបករណ៍ ១០០ % ជាកញ្ចប់សិក្សារយៈពេល ៤ ឆ្នាំ ចំនួន ៩៨ កន្លែង ពី ACLEDA Financial Trust ។សូមរួសរាន់ឡើងកន្លែងមានកំណត់ ហើយ បេក្ខជន អាចមកយកពាក្យ និងដាក់ពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ !
ឈប់ទទួលពាក្យស្នើសុំអាហារូបករណ៍ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២
ប្រកាសលទ្ធផលអាហារូបករណ៍ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២២
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ: ០១០ ៩០០ ៥៣៧ / ០១៥ ៩០០ ៤៥៧
សម្រាប់ព័ត៌មានលម្អិតសូមអានខាងក្រោម៖
៨. វិទ្យាស្ថាន ថាក់គ្លូប៊ល ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ១៥០កន្លែង
ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះវិទ្យាស្ថាន ថាក់គ្លូប៊ល ផ្តល់ជូនអាហារូបករណ៍ដល់ទៅ ១០០% ចំនួន ១៥០កន្លែង ដែលក្នុងនោះ ២៥កន្លែង ត្រូវបានផ្តល់ជូនពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៃក្រសួង អប់រំ យុវជន និងកីឡា និង ៥កន្លែងទៀតត្រូវបានផ្តល់ជូនពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ អាហារូបករណ៍ TGI ផ្តល់ជូនលើវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យាឌីជីថល និងវិស្វកម្ម រយៈពេល ១ឆ្នាំ ពេញដែលមានមុខជំនាញដូចជា៖
១. Digital Marketing
២. UX/UI Design
៣. App and Web Development
៤. Cyber Security
៥. Artificial Intelligence
៦. Financial Technology
-ឈប់ទទួលពាក្យនៅ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ | ៥:០០ នាទីល្ងាច
សម្រាប់ព័ត៌មានលម្អិតសូមអានខាងក្រោម៖