• 2022-01-15 11:23:09
  • ព័ត៌មាន

ប្អូនៗនិទ្ទេស A ទាំងជាង ១ពាន់នាក់ មានលាភធំហើយ! មុននេះសម្ដេចតេជោ ហ៊ុន សែន ប្រកាសដំណឹងដ៏រីករាយមួយ

  • 2022-01-15 11:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានបង្ហោះដំណឹងដ៏រីករាយមួយនៅលើទំព័រហ្វេសបុកផេកផ្លូវការថា នឹងជួបលើកទឹកចិត្តដល់បេក្ខជននិទ្ទេស A ទាំងជាង ១ពាន់នាក់។

សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសនារសៀលថ្ងៃទី ១៥ មករា ២០២២ នេះថា៖ «សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស Aទាំងអស់ ដែលឆ្នាំនេះមានរហូកដល់១៧៥៣ នាក់។ ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ ២០២០ ដែលឱ្យជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះខ្ញុំនឹងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ ពេលវេលា និងទីកន្លែងជួបនិងជំរាបតាមក្រោយតាមរយៈរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន។

គួរឱ្យដឹងថា បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់ ៕

មតិយោបល់