- 2022-01-20 08:18:08
- ព័ត៌មាន
មកដឹងពាក្យជូនពរទាំង ៨ បងប្អូនសែស្រឡាយចិន ចង់បានបំផុតក្នុងឱកាសចូលឆ្នាំថ្មី
- 2022-01-20 08:18:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពាក្យជូនពរទាំង ៨ បងប្អូនសែស្រឡាយចិន ចង់បានបំផុតក្នុងឱកាសចូលឆ្នាំថ្មី
ចន្លោះមិនឃើញ
បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ ក្នុងឆ្នាំថ្មី ២០២២នេះ ចូលដល់ឆ្នាំខាល ដែលគេមានជំនឿថាជាឆ្នាំមួយដែលកាច ផងដែរ។ បើតាមហោរាសាស្រ្តហុងកុង លោក Lai បានទស្សន៍ទាយថាឆ្នាំ២០២២នេះ នឹងខុសប្លែកដាច់ពីឆ្នាំ២០២១។ លោកបន្តថា ឆ្នាំ២០២១ ជាឆ្នាំឆ្លូវ តាមជំនឿជនជាតិចិន គឺជាឆ្នាំដែលមានភាពទន់ខ្សោយ និង យឺតយ៉ាវ។ ចំណែកក្នុងឆ្នាំ២០២២នេះវិញ ជាឆ្នាំខាល ដែលគេជឿថានឹងនាំលាភជ័យ ហើយមនុស្សនឹងសម្រេចតាមបំណងដែលពួកគេបានប៉ងទុក។
ឆ្លៀតក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ Sabay សូមនាំយកនូវពាក្យជូនពរទាំង ៨ឃ្លា ដែលបងប្អូនសែស្រឡាយចិន ចង់បានបំផុត។
១. សួស្តីឆ្នាំថ្មី
២. រីករាយឆ្នាំថ្មី ជូនពររកសុីមានបាន
៣. ជូនពរ ទ្រព្យហូរចូលដូចទឹក
៤. សូមឱ្យបំណង ដែលបានប៉ង ក្លាយជាការពិត
៥. សូមឱ្យសម្រេចដូចបំណងប៉ងប្រាថ្នា
៦. ជូនពរមានសំណាងល្អក្នុងឆ្នាំខាល
៧. ជូនពរមានសុខភាពល្អ កម្លាំងមាំមួនដូចសត្វខ្លា
៨. សូមឱ្យសម្បូរសប្បាយហូរហៀរ គ្រប់ៗឆ្នាំ។
ប្រភព ៖ Busuu