• 2022-01-21 07:40:36
  • ព័ត៌មាន

អ្នកចិញ្ចឹមហ៊ែ​មស្ទឺ (Hamster) ប្រយ័ត្នផង! នៅហុងកុងសត្វនេះត្រូវបានរកឃើញថាអាចចម្លងកូវីដ១៩

  • 2022-01-21 07:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ហុងកុង​បានរឹបអូស​សត្វ​កណ្តុរ​ចិញ្ចឹម​ហ៊ែ​មស្ទឺ (Hamster) ពីប្រជាជនយក​ទៅ​សម្លាប់​ ឬ​ព្រលែង​​ចោល ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវីដ១៩។​

​គិតមកទល់ពេលនេះកណ្តុរ​ហ៊ែ​ម​ស្ទឺ​ប្រមាណ​ ២ពាន់ក្បាល​ត្រូវបានសម្លាប់ ដោយប្រមូល​មក​ពី​ហាង​លក់​សត្វ​ចិញ្ចឹម​ក្រោយ​ការតាមដាន​ការផ្ទុះកូ​វីដ​១៩​មួយ​បាន​រកឃើញ​ថា​កម្មករ​ម្នាក់​​ធ្វើការ​នៅ​ហាង​លក់​សត្វ​ចិញ្ចឹម​មួយ​បាន​ឆ្លងកូវី​ដ។​ ការធ្វើ​តេស្តិ៍​ក្រោយមក​បាន​រកឃើញថា សត្វ​កណ្តុរ​ចិញ្ចឹម​១១​ក្បាល​ឆ្លងកូវី​ដ​១៩​។​

ក្នុងករណីប្រជាពលរដ្ឋ​ហុងកុង​មិនសហការ និងរឹងទទឹងពួកគេនឹងប្រឈមមុខចំពោះផ្លូវច្បាប់។ ក្រៅពីហ៊ែមស្ទឺ អាជ្ញាធរក៏​បាន​ធ្វើតេស្តិ៍​លើសត្វ​ទន្សាយ​ និង​កណ្តុរ​ Chinchilla ផងដែរ​ប៉ុន្តែមាន​តែ​កណ្តុរ​ហ៊ែ​ម​ស្ទឺ​ប៉ុណ្ណោះ​ដែល​ឆ្លង​រោគ​៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី