- 2022-01-27 00:31:00
- ព័ត៌មាន
មិនលេងសើចទេ! គ្រាន់តែថ្លៃថែទាំ ឧទ្ធម្ភាគចក្ររបស់ឧកញ៉ា ១ខែ ចង់ទិញផ្ទះបាន១ល្វែង!
- 2022-01-27 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលេងសើចទេ! គ្រាន់តែថ្លៃថែទាំ ឧទ្ធម្ភាគចក្ររបស់ឧកញ៉ា ១ខែ ចង់ទិញផ្ទះបាន១ល្វែង!
ចន្លោះមិនឃើញ
តាមព័ត៌មានក្រៅផ្លូវការដែលប្រភពមិនបញ្ចេញឈ្មោះ លួចបង្ហើបឧកញ៉ា អ្នកឧកញ៉ាស្រុកខ្មែរមានមិនដល់ ១០នាក់ទេដែលមានឧទ្ធម្ភាគចក្រប្រើជាមធ្យោបាយធ្វើដំណើរ នោះក៏ព្រោះតែតម្លៃមហាសាលរបស់វា បន្ថែមពីលើនេះ តម្លៃថែទាំជួសជុលក៏មិនណយដែរ។
បើតាមប្រភពបង្ហើបកន្លងឧកញ៉ា អ្នកឧកញ៉ាស្រុកខ្មែរ ដែលមានមធ្យោបាយធ្វើដំណើរប្រភេទនេះ សុទ្ធឧកញ៉ា អ្នកឧកញ៉ាលំដាប់ ឬអាចនិយាយបានម្យ៉ាងទៀតថា លំដាប់ "គ្រាប់ៗ" ក្នុងនោះមានដូចជា៖ អ្នកឧកញ៉ា ហុង ពីវ លោកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប។
បន្តមកទៀតមាន អ្នកឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅ យាភូ អ្នកឧកញ៉ា ហៀក សុភាព ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា ចេន ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ជាដើម។ ហេតុផលចម្បងៗ ដែលរារាំងការប្រើប្រាស់ឧទ្ធម្ភាគចក្រទូលំទូលាយ ទី១ច្បាប់គ្រប់គ្រង និងច្បាប់ពាក់ព័ន្ធផ្សេងទៀត។
ទី២ ក៏ជាហេតុផលសំខាន់ដែរ គឺតម្លៃកប់ពពករបស់វា ដែលតាមប្រភពបង្ហើប ឧទ្ធម្ភាគចក្រធម្មតាៗមួយគ្រឿង តម្លៃយ៉ាងថោកក៏ប្រមាណជាង ២លានដុល្លារអាមេរិកដែរ។ ដោយឡែកតម្លៃខ្ពស់បំផុតដែលឧកញ៉ាស្រុកខ្មែរ បាន និងកំពុងប្រើគឺមានតម្លៃដល់ទៅប្រមាណ ១២លានដុល្លារអាមេរិកឯណោះ។ "អាហ្នឹងស៊េរីខ្ពស់ក្នុងស្រុកយើង តម្លៃវាខ្ទង់ ១២លាន ហើយបើយើងចូលទៅក្នុង ដូច Rolls Royce អីចឹង អេមណាស់!”។
ឧទ្ធម្ភាគចក្រ តម្លៃខ្ពស់បំផុតក្នុងស្រុកខ្មែរ បើតាមប្រភព គឺបាន និងកំពុងប្រើប្រាស់ដោយអ្នកឧកញ៉ា ជឹង សុភាព ហៅ យាយភូ។ ក្រៅពីតម្លៃមហាសាល ងាកមកមើលការចំណាយលើសេវាផ្សេងៗវិញ ក៏មិនធម្មតាដែរ។ តាមប្រភពដដែល បង្ហើបថា ការចំណាយទៅលើសាំង ការថែទាំផ្សេងៗ បូកទាំងចំណាយទៅលើចំណតសម្រាប់ចត និងចំណាយលើពីឡុតទៀត សរុបខ្ទង់ជិត ២ម៉ឺនដុល្លារក្នុង១ខែ។
ទាំងនេះ សុទ្ធបញ្ហាដែលនាំឲ្យការប្រើប្រាស់ឧទ្ធម្ភាគចក្រលក្ខណៈផ្ទាល់ខ្លួននៅក្នុងស្រុក នៅមិនទាន់មានចំនួនច្រើន។ យ៉ាងណា ប្រភពបានប៉ាន់ស្មានថា អាចនឹងមានឧកញ៉ា អ្នកឧកញ៉ា ១-២នាក់ទៀត ក៏ជ្រើសរើសមធ្យោបាយលំដាប់ខ្ពស់នេះដែរ ក្នុងនោះរូបគេបង្ហើបថា មានម្នាក់ជាសេដ្ឋីអចលនទ្រព្យកំពុងល្បីខ្ទរខ្ទារ។
"សម្រាប់ឧកញ៉ា ឡាន១គ្រឿង ៣០-៤០ ម៉ឺន ឬ ១លានដុល្លារអី ដូចធម្មតាៗទេ ឥឡូវឧកញ៉ាលំដាប់ៗ គេមិនរវីរវល់ Show off ឡានអីទៀតហើយ ឡានអីបានតែអ្នកលក់ឡេទេ ចេះតែអួត ចេះតែបង្ហាញទៅ តែឧកញ៉ាលំដាប់ៗ ឥឡូវគេអួតគ្នារឿងអេឡេកុបទ័រ(ឧទ្ធម្ភាគចក្រ)វិញ" ប្រភពថ្លែង៕