- 2022-02-02 06:18:42
- ព័ត៌មាន
បរិច្ចាគឥឡូវនេះ ដើម្បីកុមារកម្ពុជា តាមរយៈធនាគារ ហត្ថា!
- 2022-02-02 06:18:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរិច្ចាគឥឡូវនេះ ដើម្បីកុមារកម្ពុជា តាមរយៈធនាគារ ហត្ថា!
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២៖ ដើម្បីគាំទ្រដល់កុមារកម្ពុជា ទទួលបានការសម្រាកព្យាបាលជំងឺ និងសេវាថែទាំសុខភាពប្រកបដោយភាពកក់ក្តៅ ធនាគារ ហត្ថា និងមន្ទីរពេទ្យកុមារអង្គរ បាននឹងកំពុងសហការបង្កើតកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា «បរិច្ចាគឥលូវនេះ! ដើម្បីកុមារកម្ពុជា»។ ក្នុងនោះផងដែរ គណនីសប្បុរសធម៌ត្រូវបានបង្កើតសម្រាប់ឱ្យសប្បុរសជនទាំងអស់ ងាយស្រួលធ្វើការបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គតាមរយៈ Hattha Mobile App ប្រព័ន្ធបាគង ឬ នៅតាមបញ្ជរបេឡាសាខា របស់ ធនាគារ ហត្ថា គ្រប់ខេត្ត-ក្រុងដោយឥតគិតថ្លៃ។ សប្បុរសជន អាចបរិច្ចាគជាមួយលេខគណនី 168000000225 (សម្រាប់ប្រាក់រៀល) និង 168000000224 (សម្រាប់ប្រាក់ដុល្លារ) ដែលមានឈ្មោះថា Hattha Bank Charity to Angkor Hospital for Children។
លោក ដួង ច័ន្ទសុវិជ្ជា អគ្គនាយកអភិវឌ្ឍន៍អាជីវកម្មនៃ ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «ជាការពិតណាស់កុមារ គឺជាសសរទ្រូង ទំពាំងស្នងឬស្សី និងធនធានដ៏សំខាន់នៃប្រទេសជាតិយើង។ ក្នុងនាមខ្ញុំជាឪពុកមួយរូប អ្វីដែលខ្ញុំសង្ឃឹម និងចង់ឃើញនោះ គឺកូនៗមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាពិសេសទទួលបានការអប់រំមួយដ៏ល្អ ដើម្បីក្លាយខ្លួនទៅជាយុវជន-យុវតីគំរូ ដែលមានសមត្ថភាពពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿង និងរីកចម្រើនតទៅមុខ»។ លោកបានបន្តទៀតថា៖ «ស្របពេលជាមួយគ្នានេះដែរ ធនាគារ ហត្ថា ពិតជាយល់ច្បាស់អំពីចក្ខុវិស័យ បេសកកម្ម និងការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកុមារអង្គរដែលកំពុងផ្តោតសំខាន់លើសុខភាព និងសុខមាលភាពរបស់កុមារកម្ពុជា ក៏ដូចជាការព្យាបាលកុមារទាំងនោះបានយ៉ាងល្អប្រៀបបានដូចជាកូនបង្កើតរបស់ខ្លួន»។
លោក ដួង ច័ន្ទសុវិជ្ជា បន្តថា៖ «ដូច្នេះហើយបានជា ធនាគារ ហត្ថា បានបង្កើតកម្មវិធីសប្បុរសធម៌មួយនេះឡើង ដែលមានការចូលរួម និងគាំទ្រយ៉ាងខ្លាំងពីថ្នាក់គ្រប់គ្រង បុគ្គលិកនៃធនាគារ ហត្ថាទាំងអស់ ព្រមទាំងបើកឱកាសឱ្យសប្បុរសជននានាចូលរួម បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យឱ្យបន្តនូវកិច្ចប្រតិបត្តិការបស់ខ្លួនឱ្យបានយូរអង្វែង ជាពិសេសរួមចំណែកបណ្តុះ និងកសាងនូវទំពាំងស្នងឬស្សី និងអ្នកជំនាន់ក្រោយដ៏រឹងមាំសម្រាប់ប្រទេសជាតិយើងនាពេលអនាគត»។ លោកបានបន្តទៀតថា៖ “តាមរយៈកម្មវិធីសប្បុរសធម៌មួយនេះ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថានឹងមានការចូលរួមបរិច្ចាគ និងគាំទ្រពីសំណាក់អតិថិជន និងសប្បុរជននានា ដើម្បីឱ្យមន្ទីពេទ្យបន្តដំណើរដ៏វែងឆ្ងាយនេះក្នុងការផ្តល់នូវការព្យាបាលជំងឺដល់កុមារប្រកបដោយផាសុកភាព និងប្រសិទ្ធភាពខ្ពស់»។
លោក វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកុមារអង្គរ ខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយនូវរាល់សកម្មភាពមនុស្សធម៌ដែលសមស្របទៅនឹងទស្សនវិស័យ និងបេសកកម្មរបស់មន្ទីរពេទ្យ។ ជាក់ស្តែង ធនាគារ ហត្ថា គឺជាម្ចាស់ជំនួយដ៏ល្អមួយដែលបានគិតគូរដល់ការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ តាមរយៈជំនួយដែលទទួលបានពីសកម្មភាពសប្បុរសធម៌នេះ មន្ទីរពេទ្យកុមារអង្គរនឹងយកទៅប្រើប្រាស់ដើម្បីពិនិត្យព្យាបាលប្រកបដោយក្តីមេត្តា ករុណា និងគុណភាពខ្ពស់ជូនដល់កុមារ និងទារករាប់រយនាក់ក្នុងមួយថ្ងៃៗដែលកំពុងតែត្រូវការការព្យាបាលជាចាំបាច់បំផុត។ខ្ញុំបាទផ្ទាល់ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ កុមារ និងអាណាព្យាបាលកុមារទាំងអស់ សូមសម្តែងនូវការថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់ធនាគារ ហត្ថា ព្រមទាំងស្ថាប័ន ជាច្រើនទៀតដែលតែងតែយកចិត្តទុកដាក់មកលើកិច្ចការមនុស្សធម៌ ជាពិសេស ការព្យាបាលថែទាំរបស់មន្ទីរពេទ្យកុមារអង្គរ»៕