- 2022-02-10 11:31:00
- ព័ត៌មាន
កាដូថ្ងៃនៃក្តីស្រឡាញ់! ចូលរួមលេង Valentine’s by Smart ដើម្បីឈ្នះ iPhone 13 Pro និងរង្វាន់ជាច្រើនទៀត
- 2022-02-10 11:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូថ្ងៃនៃក្តីស្រឡាញ់! ចូលរួមលេង Valentine’s by Smart ដើម្បីឈ្នះ iPhone 13 Pro និងរង្វាន់ជាច្រើនទៀត
ចន្លោះមិនឃើញ
កំពុងតែស្វែងរកទិញកាដូ ឲ្យដៃគូ មិត្តភក្តិ ឬឪពុកម្តាយ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់មែនទេ? គ្រាន់តែចូលលេងកម្មវិធី Valentine’s by Smart លោកអ្នកអាចឈ្នះរង្វាន់ជាច្រើនដ៏មិននឹកស្មានដល់ ថាមិនបាន អាចមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 13 Pro ធ្វើជាកាដូ ក៏ថា បាន។
ក្រុមហ៊ុន Smart Axiata បាននាំយកនូវកម្មវិធីកំសាន្តឌីជីថលដំបូងគេ សម្រាប់អបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺ Valentine’s by Smart ដែលអនុញ្ញាតអោយអតិថិជន ចូលរួមលេងបានជារៀងរាល់ថ្ងៃដោយឥតគិតលុយ ហើយមានឱកាសឈ្នះរង្វាន់ធំៗ ដូចជា iPhone 13 Pro, Samsung Galaxy Z Fold2, Samsung Galaxy Note 10 Lite, Smart Hero និង រង្វាន់ច្រើនផ្សេងៗទៀតច្រើនជាង ១ លានរង្វាន់ឯណោះ។
កាន់តែពិសេសជាងនេះទៅទៀត អតិថិជនដែលបានលេងហើយឈ្នះរង្វាន់ក៏អាចធ្វើការផ្ញើរង្វាន់នោះ ទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួន ជាកាដូផងដែរ។
រៀងរាល់ការផ្ញើរង្វាន់ជាកាដូ គឺមិនគិតលុយនោះទេ ហើយអតិថិជនក៏អាចធ្វើការផ្ញើជាមួយនឹងកាតជូនពរ ដែលពួកគាត់អាចសសេរពាក្យពេចន៍ដែលចេញពីចិត្ត ទៅកាន់មនុស្សជាទីស្រឡាញ់ដែលជាអ្នកទទួលផងដែរ។ ពិតជាពេលវេលាដ៏សាកសមសម្រាប់យើងទាំងអស់គ្នា ធ្វើការបញ្ចេញនូវទឹកចិត្តដែលមានចំពោះគ្នាទៅវិញទៅមក មិនថាតែចំពោះគូស្វាមីភរិយា តែក៏សាកសមសម្រាប់កូនៗ និយាយពាក្យដឹងគុណទៅកាន់ឪពុកម្តាយ ឬមិត្តរួមការងារ ឬ ទៅកាន់មិត្តភក្ភិផងដែរ។
ជាការពិតនេះមិនមែនជាលើកទី 1 ទេដែល Smart បានរៀបចំកម្មវិធីបែបទំនើបៗ នេះ តួយ៉ាងអតិថិជនទើបតែ បញ្ចប់ការលោតម៉ុងសាយ កាលពីបុណ្យចូលឆ្នាំចិនយ៉ាងសប្បាយរីករាយ ហើយនៅពេលនេះ ក៏អាចមកបន្ត លេង Valentine’s by Smart បាញ់បេះដូងយករង្វាន់។
យ៉ាងណាមិញ ចំពោះការលេង គឺមិនគិតលុយនោះទេ ឲ្យតែជាអតិថិជន Smart ហើយមានលេខទូរសព្ទប្រភេទ បង់លុយជាមុនកំពុងដំណើរការ។
ដើម្បីជាការលើកទឹកចិត្ត ជារៀងរាល់ពេលដែលអតិថិជនធ្វើការបញ្ចូលលុយអនឡាញ ម្តង ៥០០០ រៀល នោះអតិថិជននឹងទទួលបានព្រួញបាញ់បេះដូងបន្ថែមដល់ទៅ ៣ ដង។ បន្ថែមពីលើនេះ អតិថិជនក៏មានជម្រើសក្នុងការទិញព្រួញបាញ់បេះដូងបន្ថែមតាមចំណង់ចិត្ត ដែលការទិញបន្ថែមនេះគឺនឹងកាត់លុយចេញពីគណនីចម្បងផ្ទាល់របស់ពួកគាត់។
អតិថិជនអាចចូលទៅលេង បានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ពីក្នុង SmartNas app ឬចុចលើតំណភ្ជាប់នេះ https://smartnas.smart.com.kh/campaign-details រាល់រង្វាន់ដែលបានឈ្នះ អតិថិជនអាចធ្វើការបើកបាននៅតាមបណ្តា Smart Shop ដែលនៅក្បែរខ្លួន។
សម្រាប់ព័ត៏មានបន្ថែម អតិថិជនអាចចូលទៅអានបន្ថែមបាននៅទីនេះ bit.ly/ValentinesBySmartKH
ទស្សនាវីដេអូរបស់ Valentine’s by Smart នៅទីនេះ៖