• 2022-02-11 05:30:00
  • ព័ត៌មាន

តួលេខឡើងខ្ពស់ទៀតហើយ! រកឃើញករណីឆ្លងថ្មីជាង២០០នាក់បន្ថែម ជាអូមីក្រុងទាំងអស់និងសុទ្ធតែឆ្លងក្នុងសហគមន៍ទៀត

  • 2022-02-11 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩អូមីក្រុង នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួន២៧៤នាក់បន្ថែមទៀតក្នុងនោះ មានទាំងករណីឆ្លងក្នុងសហគមន៍រហូតដល់២៦៦៦នាក់ និងករណីនាំចូលតែ៨នាក់ប៉ុណ្ណោះ ដែលចំនួនអ្នកវិជ្ជមានកូវីដប្រភេទអូមីក្រុងហាក់ស្ទុះឡើងខ្លាំងវិញគួរឲ្យព្រួយបារម្ភបំផុត។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរសូមមេត្តាប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កុំប្រហែស ភ្លេចខ្លួនឲ្យសោះ ពីព្រោះថាកម្ពុជានាពេលបច្ចុប្បន្ននេះមានករណីឆ្លងអូមីក្រុង ជាបន្តបន្ទាប់ដោយភាគច្រើនជាករណីឆ្លងនៅក្នុងសហគមន៍កម្ពុជាផ្ទាល់ ករណីនាំចូលជាចំនួនមួយដែលតិចតួចតែប៉ុណ្ណោះ ។ ទន្ទឹមនឹងការប្រឈមនឹងស្ថានភាពនេះ ពលរដ្ឋទាំងអស់ត្រូវចូលរូម អនុវត្តន៍វិធានសុខាភិបាល ៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរជាងនេះ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់