- 2022-02-15 03:41:27
- ព័ត៌មាន
ច្រើនសន្លឹកពីបរិវេណប្រាសាទអង្គរ ទោះគ្មានភ្លៀងធ្លាក់នៅតែបៃតងខ្ចីខួបប្រាំង ខួបវស្សា ព្រោះអាជ្ញាធរប្រើវិធីមួយនេះ
- 2022-02-15 03:41:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រើនសន្លឹកពីបរិវេណប្រាសាទអង្គរ ទោះគ្មានភ្លៀងធ្លាក់នៅតែបៃតងខ្ចីខួបប្រាំង ខួបវស្សា ព្រោះអាជ្ញាធរប្រើវិធីមួយនេះ
ចន្លោះមិនឃើញ
ឈានដល់រដូវក្ដៅជារៀងរាល់ឆ្នាំនៅបរិវេណប្រាសាទអង្គរ វាលស្មៅ រុក្ខជាតិទាំងឡាយ ប្រែពណ៌ទៅជាក្រហមហួតហែង ព្រោះកំដៅនៃពន្លឺព្រះអាទិត្យ ប៉ុន្តែពេលនេះវាលស្មៅនៅតំបន់អង្គរ នៅតែរក្សាបាននូវសម្រស់ធម្មជាតិបៃតងខ្ចីត្រជាក់ភ្នែក គួរជាទីគយគន់ទាក់ចិត្តភ្ញៀវទេសចរចង់ទៅទស្សនាគ្រប់រដូវកាល។
តាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា វាលស្មៅតំបន់អង្គរ បានចាប់ផ្តើមផ្លាស់ប្ដូរដែលពីមុនមានពណ៌ក្រហមមកជាពណ៌បៃតងវិញ បន្ទាប់ពីអាជ្ញាធរបានរៀបចំកែលម្អ និងដាំស្មៅបន្ថែមឡើងវិញ ក្នុងន័យលើកសោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ ក្រៅពីការដាំលម្អស្មៅ និងរុក្ខជាតិតូចធំហើយនោះ អាជ្ញាធរក៏បានរៀបចំប្រព័ន្ធស្រោចស្រព ដើម្បីរក្សានូវសម្រស់ធម្មជាតិឱ្យនៅរស់រវើកជានិច្ច។ លើសពីនេះទៀតនោះហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អង្គរក៏ត្រូវបានកែប្រែឡើងវិញ ធ្វើឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ អំណោយផលដល់ដំណើរទេសចរណ៍ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែមានភាពងាយស្រួល និងគ្មានការបង្ករការរំខានណាមួយនោះឡើយ។
យ៉ាងណាមិញដើម្បីថែរក្សាឱ្យបាននៅសម្រស់សោភ័ណភាព អនាម័យ និងរបៀបរៀបរយបានក៏អាស្រ័យទៅលើភ្ញៀវទេសចរគ្រប់រូប ត្រូវចូលរួមថែរក្សា សម្អាត និងគ្រប់គ្រងសំរាមរបស់ខ្លួនឱ្យបានល្អ ជៀសវាង ចោលពាសវាសពាសកាលនាំឱ្យបាត់បង់សម្រស់តំបន់ដ៏អច្ឆរិយៈមួយនេះ ៕