
- 2022-02-16 04:34:39
- ព័ត៌មាន
បក្សីកម្រ! សំបុកកុកអំបោះឬ សត្វត្រុំ ចំនួន៩ ញាស់កូនបាន១៥ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់
- 2022-02-16 04:34:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បក្សីកម្រ! សំបុកកុកអំបោះឬ សត្វត្រុំ ចំនួន៩ ញាស់កូនបាន១៥ក្បាល នៅដែនជម្រកសត្វព្រៃលំផាត់
ចន្លោះមិនឃើញ
កុកពាក់អំបោះដែលជាប្រភេទបក្សី ចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ចំនួន ៩សំបុក ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាលខណ: សំបុកចំនួនមួយត្រូវបានបរាជ័យដោយការរំខានពីមនុស្ស។នេះបើយោងទៅតាម អង្គការ Bird Life បានឱ្យដឹងនៅ រសៀល ថ្ងៃអង្គារ ទី១៥ ខែកុម្ភ: ឆ្នាំ២០២២។
នៅដែនជម្រកសត្វព្រៃលំផាត់អង្គការ Bird Life បានចាប់ផ្តើមកត់ត្រាសំបុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ ២០១៧ ហើយនៅពេលនោះយើងកត់ត្រាបាន ៨ សំបុក និងកូនញាស់ជោគជ័យ ៥ក្បាល។ នៅឆ្នាំ២០២១នេះ បកត់ត្រាបានចំនួន ៩សំបុក និងកូនញាស់ជោគជ័យចំនួន ១៥ក្បាល ដែលជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។
ជាទូទៅ រដូវបន្តពូជរបស់បក្សី គឺចាប់បីខែ កក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។នៅក្នុងរដូវបន្តពូជឆ្នាំ ២០២១ នេះកន្លងទៅ សំបុកសត្វកុកពាក់អំបោះចំនួន ៩ សំបុកត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់។ សំបុកសត្វទាំងអស់ត្រូវបានតាមដានពីការវិវឌ្ឍន៍របស់វា និងការពារពីការរំខាននានា។
សូមជម្រាបថា បើប្រៀបធៀបលទ្ធផលពងកូនក្នុងរយះពេល៥ឆ្នាំចុងក្រោយ ចំនួនសំបុក សរុបមានការកើនឡើងបន្តិចបន្តួចហើយចំនួនសំបុកដែលជោគជ័យបានកើនឡើងពី៤សំបុកក្នុងឆ្នាំ២០១៧ទៅ៨សំបុកក្នុងឆ្នាំ២០២១។សត្វកុកពាក់អំបោះកំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក។ ហេតុដូចនេះ ដើម្បីទប់ស្កាត់ការថយចុះចំនួនរបស់បក្សីប្រភេទនេះ យើងទាំងអស់គ្នាត្រូវចូលរួមការពារពួកវា និងទីជម្រករបស់វា ។
ប្រភព៖អង្គការ Bird Life