
- 2022-02-22 09:20:02
- ព័ត៌មាន
សូមជួយអភិរក្សផង! កុកពាក់អំបោះ ឬសត្វត្រុំ ញាស់កូនបានចំនួនខ្ពស់ក្នុងឆ្នាំ២០២១ តែនៅមានការគំរាមកំហែងច្រើនពីមនុស្ស
- 2022-02-22 09:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមជួយអភិរក្សផង! កុកពាក់អំបោះ ឬសត្វត្រុំ ញាស់កូនបានចំនួនខ្ពស់ក្នុងឆ្នាំ២០២១ តែនៅមានការគំរាមកំហែងច្រើនពីមនុស្ស
ចន្លោះមិនឃើញ
កុកពាក់អំបោះជាប្រភេទបក្សី ចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ត្រូវបានក្រុមការងារស្រាវជ្រាវអង្គការ Bird Life In Cambodia រកឃើញ សំបុកនៅដែនជម្រកសត្វព្រៃលំផាត់ មានចំនួន ៩ សំបុក ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល ក្នុងឆ្នាំ២០២១ ជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។
រដូវបន្តពូជរបស់បក្សី គឺចាប់បីខែ កក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។នៅក្នុងរដូវបន្តពូជឆ្នាំ ២០២១ នេះកន្លងទៅ សំបុកសត្វកុកពាក់អំបោះចំនួន ៩ សំបុកត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់។ សំបុកសត្វទាំងអស់ត្រូវបានតាមដានពីការវិវឌ្ឍន៍របស់វា និងការពារពីការរំខាននានា។
ចំណែក លទ្ធផលពងកូនសត្វកុកពាក់អំបោះ នៅដែនជម្រកសត្វព្រៃលំផាត់ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តរតនគីរី និងមណ្ឌលគីរី រយះពេល៥ឆ្នាំចុងក្រោយ ដោយចាប់ផ្តើមកត់ត្រាសំបុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ ២០១៧ ហើយនៅពេលនោះបានកត់ត្រាបាន ៨ សំបុក និងកូនញាស់ជោគជ័យបានត្រឹមតែ ៥ក្បាល។
សូមជម្រាបថា បើប្រៀបធៀបលទ្ធផលពងកូនក្នុងរយះពេល៥ឆ្នាំចុងក្រោយ ចំនួនសំបុក សរុបមានការកើនឡើងបន្តិចបន្តួចហើយចំនួនសំបុកដែលជោគជ័យបានកើនឡើងពី៤សំបុកក្នុងឆ្នាំ២០១៧ទៅ៨សំបុកក្នុងឆ្នាំ២០២១។សត្វកុកពាក់អំបោះកំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក។ ហេតុដូចនេះ ដើម្បីទប់ស្កាត់ការថយចុះចំនួនរបស់បក្សីប្រភេទនេះ យើងទាំងអស់គ្នាត្រូវចូលរួមការពារពួកវា និងទីជម្រករបស់វា ។
ប្រភព៖ ក្រសួងបរិស្ថាន