- 2022-03-16 05:40:00
- ព័ត៌មាន
ណាត់គ្នាឱ្យហើយទៅ! ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តសល់តែ៤ថ្ងៃទៀតទេដល់ហើយ
- 2022-03-16 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាត់គ្នាឱ្យហើយទៅ! ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តសល់តែ៤ថ្ងៃទៀតទេដល់ហើយ
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញមាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ទន្ទឹងរង់ចាំចង់ឃើញព្រឹត្តិការណ៏ដ៏មហាអស្ចារ្យគឺ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ដើម្បីត្រៀមផ្តិតយករូបភាពដ៏កម្រនេះ ទុកជាអនុស្សាវរីយ៍។ ហើយនៅឆ្នាំនេះ ក៏មិនខុសគ្នាដែរ តាមការប៉ាន់ស្មាន ព្រះអាទិត្យនឹងរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តដូចគ្នាដែរ។
បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរនេះ តែងកើតមានឡើងចំនួននាចន្លោះ ថ្ងៃទី២០ ដល់២៣ ខែមីនា រៀងរាល់ឆ្នាំ ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ គេឃើញមានថ្ងៃរះចំកំពូលនៃប្រាសាទអង្គរវត្តជាអច្ឆរិយរបស់យើង នៅចន្លោះម៉ោង ៦ព្រឹករហូតដល់ម៉ោង៧ព្រឹក ដោយគិតពីថ្ងៃនេះទៅ សល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ និងឈានមកដល់ហើយ។
សូមជម្រាបជូនថាព្រឹត្តិការណ៍ សមរាត្រីនៅប្រាសាទអង្គរវត្ត- Equinox Angkor ឬ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត តែងកើតមានឡើងចំនួន២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ កើតឡើងនៅអំឡុងខែមីនា និងលើកទី២ កើតឡើងនៅអំឡុងខែកញ្ញា រៀងរាល់ឆ្នាំ៕