• 2022-03-22 05:05:00
  • ព័ត៌មាន

យុទ្ធសាស្ត្រ លក់អនឡាញ៥យ៉ាងពីអ្នករកស៊ីដ៏ល្បីរបស់ថៃ​ ដែលអាចជួយអ្នក ឲ្យលក់ដាច់គ្មានសល់

  • 2022-03-22 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមនេះគឺជាវិធីសាស្ត្រ៥យ៉ាងពីអ្នករកស៊ីអាជីវកម្មដ៏ល្បីរបស់ប្រទេសថៃលោកខូតបែង ដែលអ្នករកស៊ីអនឡាញគួរដឹង និងយកទៅអនុវត្តន៍ ធានាថាអ្នកនឹងជោគជ័យជាមួយអាជីពអនឡាញរបស់អ្នកជាក់ជាមិនខាន៖

១. អ្នកលក់អនឡាញ ភាពរហ័សរហួនត្រូវតែមាន ជាទូទៅអតិថិជនគេមិនចូលចិត្ត ការទន្ទឹងរង់ចាំទេ អតិថិជនចង់បានការយកចិត្តទុកដាក់ ភាពរហ័សរហួនពីអ្នកលក់ នៅក្នុងការឆ្លើយ តបទៅគេ ពេលដែលគេឆាតសួរពីតម្លៃនៃ ទំនិញរបស់អ្នក។ឧទាហរណ៍ថា ថ្ងៃណា មួយអតិថិជនគាត់មានអារម្មណ៍ រសាប់រសល់គេ ក៏ឆាតទៅ ទិញផលិតផល អ្នកនៅ ម៉ោងមួយ ឬពីរ យប់ ក្នុងករណីនេះ បើអ្នកតបបាន គេនឹងទិញពីអ្នកភ្លាមៗ តែម្តង សរុបមកវិញ អ្នកលក់ដែលលឿនរហ័ស គឺបានប្រៀប។

២. ការReview ពីផលិតផលរបស់អ្នក អ្នកត្រូវចាំថា អតិជនគេតែងតែចង់ដឹងកាន់តែច្បាស់ ពីផលិតផលរបស់អ្នក មិនថាគុណភាព តម្លៃ ជាដើម គេសុទ្ធតចង់ដឹង អោយកាន់តែច្បាស់ ដូច្នេះអ្នកគួរតែឧស្សាហ៍ review ផលិតផលរបស់អ្នក តាមរយ: ការផុស ការឡាយ វីដេអូ ការផុសពីគុណភាព គុណប្រយោជន៍ ផលិតផល អ្នកអោយបានញឹកញយ តាមផេករបស់អ្នក ដើម្បីអោយអតិថិជន បានទទួលជ្រាប។

៣. ព្យាយាមលក់តាមរយៈការនិយាយតាមទូរស័ព្ទ វាបានផលជាង តាមឆាតទៅទៀត ព្រោះការដែលអ្នកតបទៅអតិថិជន តាមឆាត ជួនកាលអតិថិជន គេអាចទុក ទូរសព្ទចោលក៏ថាបាន ធ្វើអោយអារម្មណ៍របស់ អតិថិជន ដែលថាចង់ទិញផលិតផលរបស់អ្នក វាលែងដូចមុន អាចធ្វើអោយអតិថិជនលែងចង់ទិញក៏ថាបាន ដើម្បីជម្រាបប្រាប់គេ ពីសេវាកម្ម និង ផលិតរបស់អ្នកតាម ឆាត វាអាចប្រើពេលយូរសម្រាប់ប្រាប់អតិថិជន។

៤. ការរៀបរាប់អធិប្បាយ ប្រាប់អតិថិជន បានក្បោះក្បាយ មានន័យថា អ្នកពូកែរៀបរាប់ ប្រាប់ទៅអតិថិជន ពីផលិតរបស់អ្នក ពេលគេសួរមកមួយសំណួរមក អ្នកតបទៅវិញ យ៉ាងក្បោះក្បាយ ទៅកាន់អ្នកដែល គេចង់ទិញ ចាប់អារម្មណ៍ ប្រាប់ពីគុណប្រយោជន៍ គុណភាព។ល។ ដែលធ្វើអោយអតិថិជន ពេញចិត្តជាមួយហ្នឹងអ្នក នេះសរបញ្ជាក់ថាអ្នកយកចិត្តទុកដាក់ជាមួយអតិថិជន ព្យាយាមពន្យល់គេអោយបាន ដឹងកាន់តែច្បាស់ពី ផលិតផលអ្នក ។

៥. ការសួរដើម្បីដឹងច្បាស់ពីគោលបំណង របស់គេ នៅពេលដែលជជែកគា្ន ពីគុណ តម្លៃ ឬអំពីផលិត របស់អ្នករួច ទៅកាន់អតិថិជន មានន័យថា នៅពេលដែលយើង ជជែកគ្នាបានមួយរយៈ មក ដើម្បីសរុបសេចក្ដី អ្នកអាចសួរគេបានថា លោកអតិថិ ជន នឹងទិញផលិតរបស់ខ្ញុំទេ ចង់អោយផ្ញើទៅពេលណា ទៅកន្លែងធ្វើការឬនៅផ្ទះ នឹងចាយជាលុយសុទ្ធឬតាមគណនី ការលក់បែបនេះ ការចង់ដឹងថាអតិថិជន ទិញឬមិនទិញ ផលិតរបស់អ្នក អោយកាន់តែច្បាស់បន្ថែមទៀត។

ប្រភព៖ YouTube អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់