/June-1/623a88b49289b_1648003200_medium.jpg)
- 2022-03-23 02:43:28
- ព័ត៌មាន
កាំជ្រួចហ្វូងដ៏សាហាវ TOS-1A របស់រុស្ស៊ីមួយប្រភេទនេះហើយ ដែលបាញ់ស្រោចទីក្រុងមួយរបស់អ៊ុយក្រែន សឹងក្លាយជាផេះ
- 2022-03-23 02:43:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំជ្រួចហ្វូងដ៏សាហាវ TOS-1A របស់រុស្ស៊ីមួយប្រភេទនេះហើយ ដែលបាញ់ស្រោចទីក្រុងមួយរបស់អ៊ុយក្រែន សឹងក្លាយជាផេះ
ចន្លោះមិនឃើញ
កងកម្លាំងរុស្ស៊ីបាញ់ កាំជ្រួចហ្វូងដ៏ទំនើបបំផុតឈ្មោះ TOS-1A ស្រោចទៅលើទីក្រុងម៉ារីវប៉ូលរបស់អ៊ុយក្រែនដែលធ្វើឲ្យមានការចោទប្រកាន់ថា ពួកគេកំពុងបំផ្លិចបំផ្លាញប្រឆាំងនឹងប្រជាជនស៊ីវិល។
TOS-1A រាប់សិបគ្រាប់ត្រូវបានបាញ់ចេញ ដោយបន្សល់ផ្សែងតាមពីក្រោយយ៉ាងវែង ខណៈពួកវាហោះឡើងលើមេឃឆ្ពោះទៅកាន់គោលដៅ និងទីតាំងជុំវិញកន្លែងដែលរងការវាយប្រហារធ្វើឲ្យឆេះយ៉ាងសន្ធូរសន្ធៅ។
វាត្រូវបានគេស្គាល់ដែរថា បង្កការបំផ្លិចបំផ្លាញខ្លាំងជាងគ្រាប់បែកធម្មតា នៅពេលដែលកាំជ្រួចនេះត្រូវបានបាញ់ចេញ ការផ្ទុះទីមួយគឺបញ្ចេញចំហាយឥន្ធនៈពាសពេញតំបន់ជុំវិញ មុនពេលការផ្ទុះទីពីរដុតបញ្ឆេះ។ ការផ្ទុះរបស់វា បង្កជាដុំភ្លើងដែលមានសីតុណ្ហភាពខ្ពស់ ដែលបឺតយកអុកស៊ីសែននៅក្នុងតំបន់ជុំវិញ ហើយបង្កើតបានជារលកការផ្ទុះដ៏ធំមួយ។
បន្ទុះរបស់ TOS-1A អាចរំលាយជញ្ជាំងការពារនិងរំលាយសាកសពដែលនៅកៀកកន្លែងផ្ទុះ ខណៈការផ្ទុះដែលមានសម្ពាធកម្តៅខ្ពស់អាចបំផ្លាញអគារ និងបំបែកសរីរាង្គរបស់មនុស្សបាន។ TOS-1A អាចបាញ់បានចម្ងាយរហូតដល់ ១០គីឡូម៉ែត្រ៕