• 2022-03-30 02:32:56
  • ព័ត៌មាន

បាន​បន្ត​វេនហើយ! ដំរីញីឈ្មោះ "ជីប៉ាល់" ត្រូវ​ដំរីឈ្មោល គៀង​ចូល​ព្រៃ ២សប្ដាហ៍ ឥឡូវ​កើត​បាន​កូន​១ហើយ!

  • 2022-03-30 02:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជារឿងដ៏គួរឲ្យរំភើបភ្ញាក់ផ្អើលខ្លាំងមែនទែន ដំរីស្រុកញីមួយក្បាលឈ្មោះជីប៉ាល់ដែលត្រូវបានដំរីព្រៃឈ្មោលចេញមកគៀងចូលទៅក្នុងព្រៃបាត់អស់រយៈពេល ២ សបា្តហ៍កាលពីពីរឆ្នាំមុន ឥឡូវនេះប្រសូត្របានកូនដំរីញីមួយក្បាល ដែលធ្វើឲ្យក្រុមអ្នកអភិរក្សសត្វដំរីមានការភ្ញាក់ផ្អើលញញឹមបិទមាត់មិនជិត ព្រោះមិនគិតថា ជីប៉ាល់មានផ្ទៃពោះទាល់តែសោះ។

កញ្ញា Jemma Bullock ប្រធានអង្គការ ELIE អភិរក្សសត្វដំរី បានលើកឡើងថា រូបនាងពិតជាមានសេចក្តីរំភើបរីករាយបំផុត ព្រោះជាលើកទីមួយហើយដែលមានកូនដំរីស្រុកកាត់ព្រៃលើទឹកដីខេត្តមណ្ឌលគិរី ដោយជីប៉ាល់ដែលត្រូវបានដំរីព្រៃឈ្មោលមួយក្បាលបានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមាដើរឆ្លងកាត់ ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ទីតាំងអភិរក្សសត្វដំរី របស់យើង និងបាននាំជីប៉ាល់ទៅក្នុងព្រៃអស់ ២សប្តាហ៍ មុនត្រឡប់មកកាន់ទីតាំងអភិរក្សវិញ ពិសេសពេលនេះនាងបានផ្តល់កំណើតដល់កូនដំរីញីមួយក្បាលកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ដោយភាពភ្ញាក់ផ្អើលបំផុត ។

«ជីប៉ាល់» ជាដំរីស្រុកញីតែមួយគត់នៅមណ្ឌលគិរី មានអាយុ ៣៥ ឆ្នាំ ទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង«ជីពេជ្រ» ដែលជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល ការដាក់ឈ្មោះជីពេជ្រដោយសារតែកូនដំរីញីមួយក្បាលនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ កញ្ញា Jemma Bullock បានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះមានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ដែលបានចាប់កំណើតនៅខេត្តមណ្ឌលគិរី។

សូមជម្រាបថា ពេលនេះម្តាយនិងកូនដំរីជីពេជ្រយមានសុខភាពល្អធម្មតា តែបន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលជីពេជ្រ ហើយមុនដំបូងយើងមានការព្រួយបារម្មណ៍ខ្លាំង ខ្លាចមេដំរីខឹង នឹងខ្លាចកូនដំរីហើយរត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិតគឺខុសស្រឡះ ព្រោះដំរីញីជីប៉ាល់បានបង្ហាញក្តីស្រឡាញ់ ការពារយកចិត្តទុកដាក់ចំពោះកូន បំបៅដោះកូន ធ្វើឱ្យកូនរឹងមាំនឹងសុខ ភាពល្អ។ បច្ចុប្បន្ន ជីពេជ្រ មានសុខភាពល្អ ក្រោមការមើលថែរបស់ក្រុមការងារអភិរក្សសត្វដំរី នឹងម្តាយរបស់នាងផងដែរ។

ប្រភព៖ ឯកឧត្តម នេត ភត្រ្តា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់