
- 2022-04-01 10:02:44
- ព័ត៌មាន
គុណព្រះជួយ! សាលាពេទ្យ លុបឈ្មោះនិស្សិតច្រើនរូប បន្លំឯកសារសញ្ញាបត្របាក់ឌុប ដាក់ប្រឡងថ្នាក់ជាតិ
- 2022-04-01 10:02:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណព្រះជួយ! សាលាពេទ្យ លុបឈ្មោះនិស្សិតច្រើនរូប បន្លំឯកសារសញ្ញាបត្របាក់ឌុប ដាក់ប្រឡងថ្នាក់ជាតិ
ចន្លោះមិនឃើញ
ជារឿងគួរឱ្យភ្ញាក់ផ្អើលគណៈកម្មការរៀបចំការប្រឡងថ្នាក់ជាតិ បានប្រកាសលុបឈ្មោះនិស្សិតជាច្រើនរូប ចេញពីបញ្ជីឈ្មោះបេក្ខជនប្រឡងថ្នាក់ជាតិ ដើម្បីសិក្សាថ្នាក់មូលដ្ឋាននៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមូលហេតុនិស្សិតទាំងនោះ បានបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ នេះបើតាមសេចក្ដីប្រកាសរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ នេះ ។
យោងតាមសេចក្ដីប្រកាសក៏បានបញ្ជាក់ដែរថា និស្សិតដែលបានលុបឈ្មោះ មានសិទ្ធក្នុងការតវ៉ា រយ:ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចេញលិខិតលុបឈ្មោះ។ ខាងក្រោមនេះជាសេចក្ដីប្រកាសលុបឈ្មោះចេញពីបញ្ជីបេក្ខជនប្រឡងថ្នាក់ជាតិ៖