- 2022-04-04 06:54:22
- ព័ត៌មាន
ខ្លាចរុស្សីលើកទ័ពទៅឈ្លានពាន ប្រទេស១ បើកដៃឱ្យអាមេរិកដាក់ពង្រាយគ្រាប់នុយក្លេអ៊ែរ ក្នុងប្រទេសខ្លួន
- 2022-04-04 06:54:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាចរុស្សីលើកទ័ពទៅឈ្លានពាន ប្រទេស១ បើកដៃឱ្យអាមេរិកដាក់ពង្រាយគ្រាប់នុយក្លេអ៊ែរ ក្នុងប្រទេសខ្លួន
ចន្លោះមិនឃើញ
បន្ទាប់ពីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន ធ្វើឱ្យប្រទេសដែលមានព្រំដែននៅជាប់ និងនៅក្បែរខាងប្រទេសរុស្សី មានការព្រួយបារម្ភជាខ្លាំង អំពីសន្តិសុខរបស់ប្រទេសខ្លួន។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រទេសប៉ូឡូញ បានស្ម័គ្រចិត្តឱ្យសហរដ្ឋអាមេរិកដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់ខ្លួន។ មិនតែប៉ុណ្ណោះ មេដឹកនាំប៉ូឡូញ រីករាយនឹងការបង្កើនវត្តមានទ័ពរបស់អាមេរិក ច្រើនជាងមុន ៥០ភាគរយនៅតាមបណ្តាប្រទេសនានានៅក្នុងតំបន់អឺរ៉ុប។
ប៉ូឡូញ បានជម្រុញឱ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងថែមទៀតទៅលើប្រទេសរុស្សី ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ ការដែលបើកដៃឱ្យមានការដាក់គ្រាប់នុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់ខ្លួន ប្រៀបដូចជាប៉ូឡូញ កំពុងប្រកាសធ្វើសង្គ្រាមត្រជាក់ ជាមួយរុស្សី យ៉ាងដូច្នេះដែរ៕