• 2022-04-05 07:50:55
  • ព័ត៌មាន

ពី អាមស្ទឺដាម មកកម្ពុជា ស្រាបៀ Heineken® ប្រើវិធីបិតស្រាលំដាប់ផ្កាយ៥ ជម្រើសដំបូងសម្រាប់រាត្រីនេះ!

  • 2022-04-05 07:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅខែមេសានេះ ស្រាបៀ Heineken® សូមអញ្ជើញ ប្រជាជនកម្ពុជា មកដកពិសោធន៍ធាតុផ្សំស្រាបៀលំដាប់ផ្កាយ៥របស់ខ្លួន ដែលនាំមកនូវរសជាតិ ប្លែក និងស្រស់ស្រាយ បែបស្រាលស្រទន់។ លោកអ្នកមួយចំនួននឹងមានឱកាសទៅលេងទឹកដីកំណើតរបស់ស្រាបៀ Heineken® និងភ្លក់ស្រាបៀ Heineken® ប្រចាំស្រុក នៅទីក្រុងអាមស្ទឺដាមផងដែរ។

បន្ទាប់ពីការធ្វើការពេញមួយថ្ងៃ គ្មានអ្វីប្រៀបបាននឹងការពិសាស្រាបៀ Heineken® ដែលក្លាស្សេរួច មួយក្រេបដំបូងនោះទេ។ មិនថាលោកអ្នកទៅរកជាវទិញស្រាបៀ Heineken® របស់លោកអ្នក នៅទីណាក៏ដោយពីទីក្រុងភ្នំពេញ ដល់ទីក្រុងញូវយ៉កក្តី លោកអ្នកនៅតែទទួលបានរសជាតិដ៏អស្ចារ្យដូចគ្នា មិនថាក្រេបនៅទីណាទេ។

ការផ្ដល់ជូននូវគុណភាពខ្ពស់នេះកើតចេញពីធាតុផ្សំស្រាបៀលំដាប់ផ្កាយ៥ ដែលកើតឡើងនៅពីក្រោយរសជាតិនេះ។ អ្វីៗទាំងអស់ចាប់ផ្តើមដោយសារការប្រើប្រាស់ គ្រឿងផ្សំ ធម្មជាតិសុទ្ធ 100% ដែលរួមមាន៖ 95% ទឹក គ្រាប់ធញ្ញជាតិសុទ្ធ និងមេដំបែលេខ១ប្រចាំស្រាបៀរ Heineken®។

បន្ទាប់មក ស្រាបៀ Heineken® ត្រូវបានបិតក្នុងធុងផ្តេក (ខ្លះទៀតបិត ក្នុងធុង បញ្ឈរ) ដើម្បីផ្តល់នូវតុល្យភាពរសជាតិ ភាពថ្លា និងពណ៌មាសចែងចាំង។ គេបិតពីរដងយូរដូច ស្រាបៀក្រឡុក (lagers)ដទៃទៀតដែរ។ របស់ល្អ តែងចំណាយពេលបន្តិច ហើយធ្វើដូចនេះ ទើប យើងខ្ញុំសន្យាដល់អតិថិជនរបស់យើងនូវរសជាតិអស្ចារ្យ រាល់ពេលក្រេបតាំងពីដំបូង។

ដំណើរការទាំងអស់នេះឆ្លងកាត់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញបិតស្រាបៀរបស់យើង។ លោកស្រី Susanne Bose អ្នកជំនាញបិតស្រាបៀនៃក្រុមហ៊ុនហ៊ិននីគែនខេមបូឌា មានប្រសាសន៍ថា៖ «ដើម្បីក្លាយជាអ្នកជំនាញបិតស្រាបៀម្នាក់ ត្រូវការពេល១០ឆ្នាំ ហើយយើងខ្ញុំជក់ចិត្ត ខ្លាំងក្នុងការបិតស្រាឱ្យបានគុណភាពល្អបំផុត ដល់ស្រាបៀ Heineken® ឱ្យបានជាប់លាប់ និង ស្ថិតស្ថេរផង។ ស្តង់ដារគុណភាពខ្ពស់ទាំងនេះត្រូវបានអនុវត្តជាអន្តរជាតិ ហើយនៅកម្ពុជានេះ យើងខ្ញុំមានមោទនភាពនឹងប្រាប់ថា យើងខ្ញុំមានរោងចក្រស្រាបៀស្តង់ដារអន្តរជាតិដែលផលិត ស្រាបៀ Heineken® មានគុណភាពខ្ពស់ ជាមួយរសជាតិដូចគ្នាទៅនឹងស្រាបៀ Heineken® នៅទីក្រុងអាមស្ទឺដាមដែរ»។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ១៨៧៣មក ស្រាបៀ Heineken® បានច្នៃការផលិតស្រាបៀតាមវិធីលំដាប់ផ្កាយ៥ របស់ខ្លួនឱ្យមានភាពល្អឥតខ្ចោះ ដើម្បីបំពេញចិត្តអ្នកចូលចិត្តស្រាបៀនៅទូទាំងពិភពលោក។ យើងទន្ទឹងរង់ចាំចែករំលែកនូវធាតុផ្សំដែលធ្វើឱ្យស្រាបៀ Heineken® មានរសជាតិស្រស់ស្រាយ ប្លែកពីគេ ជាមួយប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។»

ឆាប់ៗនេះ ចាំតាមដានបទពិសោធន៍ដ៏គួរឱ្យរំភើបជូន ដោយសារស្រាបៀ Heineken® នឹងបើក បង្ហាញរឿងរ៉ាវប្រវត្តិរបស់ខ្លួនឱ្យស្គាល់ជាក់ស្ដែង។ សូមរង់ចាំតាមដាន ស្វែងរកបទពិសោធន៍បារចល័ត (pop- up bar) ដ៏ប្លែក នៅរាជធានីភ្នំពេញ ហើយមានឱកាសឈ្នះដំណើរកម្សាន្ត ទៅកាន់ទឹកដី កំណើតរបស់ស្រាបៀ Heineken® គឺទីក្រុងអាមស្ទឺដាម។ សូមចាំតាមដាននូវកម្មវិធីផ្សាយដ៏គួរឱ្យ រំភើបនានា នៅតាមបារដែលលោកអ្នកចូលចិត្តទៅ តាមហាងដែលជ្រើសរើសរួច និងតាមផ្សារ អនឡាញធំៗនៅខែមេសា និងឧសភាខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/

ទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់