• 2022-04-19 09:40:00
  • ព័ត៌មាន

ម្ហូបហាងឆ្ងាញ់ប៉ុណ្ណា ក៏មិនស្មើម្ហូបម៉ែធ្វើផ្ទាល់ដៃដែរ? នឹកម្ហូបស្នាដៃរបស់អ្នកម្ដាយអត់?

  • 2022-04-19 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ហូបថ្លៃប៉ុណ្ណា ក៏មិនស្មើស្នាដៃអ្នកម្ដាយដែរ!

មិនថានៅទីណា កន្លែងស្អាតប៉ុណ្ណាក៏ដោយ ក៏មិនសប្បាយដូចកន្លែងកំណើតដែរ។ អនុស្សាវរីយ៍ល្អៗ ធ្លាប់សាងជាមួយគ្នា ជាពិសេសគឺបានអង្គុយញ៉ាំអាហារជុំគ្នាជាមួយអ្នកមានគុណតែម្ដង។

អ្នកណាគេខ្លះ នឹករសជាតិម្ហូបដែលអ្នកម្ដាយ តែងតែធ្វើឱ្យញ៉ាំ? ច្បាស់ក្នុងចិត្តថា បើទោះបីជាម្ហូបលំដាប់ផ្កាយ ៥ក៏មិនស្មើជាមួយនឹងរសជាតិស្នាដៃរបស់អ្នកមានគុណធ្វើឱ្យញ៉ាំដែរ រសជាតិម្ហូបរបស់គ្រួសារមួយហ្នឹង មិនអាចយកអ្វីមកប្រៀបផ្ទឹមបាននោះទេ។

ដូច្នេះ បើអ្នកកំពុងតែរស់នៅឆ្ងាយពីផ្ទះ កុំភ្លេចឧស្សាហ៍ទៅមើលពុកម៉ែផង កុំឱ្យពេលវេលាដែលកន្លងហួស ធ្វើឱ្យស្ដាយក្រោយពេលអនាគត។ យ៉ាងណាមិញ ពេលវេលា មិនអាចដើរថយក្រោយបាននោះទេ ពីមួយឆ្នាំទៅមួយឆ្នាំអាយុក៏កាន់តែកើនឡើងទៅតាមនោះដែរ។

សង្ក្រាន្តឆ្នាំនេះ បានទៅស្រុកអត់? តោះ មករុំឮកអនុស្សាវរីយ៍ចាស់ៗជាមួយខ្សែរឿងបែបគ្រួសារ ដែល Sabay តែចាក់ផ្សាយនៅលើគេហទំព័រហ្វេសបុកផេក៖ Smart Axiata, sabay, Sabay News Entertainment និង ប្រលោមលោក Sabay

តោះ Mention និង Comment ម្ហូបដែរអ្នកនឹកជាងគេមកម្នាក់មួយមក៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទថ្មី