- 2022-04-27 07:22:56
- ព័ត៌មាន
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា៖ អបអរគម្រប់ខួបនៃការបើកដំណើរការគ្លីនិកម៉ារីស្តូបសែនសុខ
- 2022-04-27 07:22:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា៖ អបអរគម្រប់ខួបនៃការបើកដំណើរការគ្លីនិកម៉ារីស្តូបសែនសុខ
ចន្លោះមិនឃើញ
[ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២]៖ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាអបអរសាទរគម្រប់ខួបនៃការបើកដំណើរការគ្លីនិកម៉ារីស្តូបសែនសុខ។
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាគឺជាស្ថាប័ននាំមុខគេក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងបន្តពូជដែលមានតម្លៃសមរម្យនៅប្រទេសកម្ពុជា។ នៅចុងឆ្នាំ២០២០ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានបើកគ្លីនិកទី៧នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលបងប្អូនប្រជាពលរដ្ឋក្នុងការមកទទួលសេវាសុខភាពផ្លូវភេទនិងបន្តពូជប្រកបដោយគុណភាព និង តម្លៃសមរម្យ។
ដោយមានផ្តល់គ្រប់សេវាសុខភាព រួមទាំងរំលូតដោយសុវត្ថិភាព ពន្យារកំណើត ពិនិត្យ និងព្យាបាលជំងឺកាមរោគ ពិនិត្យកោសិកាមហារីកមាត់ស្បូន គ្រប់គ្រងរដូវ ការថែទាំមុន និងក្រោយសម្រាល គ្លីនិកថ្មីនេះផ្តល់នូវសេវាសុខភាពដែលមានគុណភាពខ្ពស់ មានតម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យ។
អ្នកស្រី Ella Nwaokolo ប្រធានប្រចាំប្រទេសអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា៖ «គ្លីនិកទីមួយរបស់យើងបានបើកនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៨ ហើយមកដល់ឥឡូវនេះ គឺយើងបានពង្រីកដល់ទៅ៧គ្លីនិក ដែលមាននៅច្បារអំពៅ តាខ្មៅ កំពង់ធំ ស្វាយរៀង សៀមរាប បាត់ដំបង ហើយគ្លីនិកសែនសុខនេះជាគ្លីនិកថ្មីជាងគេរបស់យើង។ យើងគោរពតាមស្តង់ដាចក្រភពអង់គ្លេស ហើយប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យដល់អតិថិជនរបស់យើង។ យើងមានការរំភើបយ៉ាងខ្លាំងក្នុងការពង្រីកគ្លីនិកទៅទីតាំងផ្សេងទៀត»។
អ្នកស្រីបានបន្តទៀតថា៖ «យើងដឹងថា មានមនុស្សជាច្រើនអាក់ខានមិនបានទទួលសេវាសុខភាពចាំបាច់ដោយសារតែជំងឺកូវីដ១៩។ យើងសូមលើកទឹកចិត្តឱ្យពួកគាត់អញ្ជើញមកគ្លីនិកម៉ារីស្តូបសែនសុខ ឬគ្លីនិកផ្សេងទៀតរបស់យើងដើម្បីទទួលសេវាដែលពួកគេត្រូវការ។ យើងខ្ញុំបើកដំណើរការដោយអនុវត្តតាមវិធានការការពារការចម្លងជំងឺកូវីដ ដើម្បីការពារអតិថិជនពីជំងឺកូវីដ១៩ឱ្យអស់ពីលទ្ធភាពរបស់យើង»។
សូមអញ្ជើញមកគ្លីនិកម៉ារីស្តូបសែនសុខ ឬគ្លីនិកម៉ារីស្តូបផ្សេងទៀត ដោយទំនាក់ទំនងមកយើងតាមរយៈលេខទូរស័ព្ទ ០១២៩៩៩០០២ / ០៩៨៩៩៩១០២ ឬចូលទៅទំព័រហ្វេសប៊ុក Marie Stopes Cambodia ឬចូលទៅគេហទំព័ររបស់យើង mariestopes.org.kh ៕