• 2022-04-28 15:04:36
  • សេដ្ឋកិច្ច

បណ្ឌិត គីម ហ៊ាង៖​ ទីផ្សារ​អចលនទ្រព្យ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ៗ​បច្ចុប្បន្នតម្លៃ​ឡើង​ទ្វេដង​

  • 2022-04-28 15:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត គីម ហ៊ាង​ អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​មួយ​រូប​នៅ​កម្ពុជា​ បញ្ជាក់​ថា​ចំពោះ​ទីផ្សារ​អចលន​ទ្រព្យ​តាម​បណ្ដោយ​មហាវិថី​ឈ្នះៗ​ឥឡូវ​នេះ​គឺ​តម្លៃឡើង​ទ្វេដង​តែ​ម្ដង​ទាំង​ដី​ធ្លី និង​គម្រោង​បុរី​នានា។​

បណ្ឌិត គីម ហ៊ាង​ (កណ្ដាល)

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ខាង​លើ​នេះ​បាន​លើក​ឡើង​ក្រោយ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​បុរី​វិមានសំណាង​ និង​ អាយ​ រីជ​ ឈី​ ថា​តំបន់​វិមាន​ឈ្នះៗ​ឥលូវ​នេះ​គឺ​តម្លៃ​ហក់​ខ្ពស់​ខ្លាំង​ អាច​ឡើង​ទ្វេ​ជា​ ២-៣​ ដង​នៃ​តម្លៃ​ដើម។​ ជា​ពិសេស​ដី​ធ្លី​គម្រោង​បុរី​នានា​ត្រូវ​ប៉ាន​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ។​

បណ្ឌិត គីម ហ៊ាង​ លើក​ឡើង​ថា​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​មាន​ការ​លើកលែង​លក្ខខណ្ឌ​មួយ​ចំនួន​ជា​បន្តបន្ទាប់​ក្រោយ​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​-១៩​ បាន​យ៉ាង​ល្អ​ប្រសើរ​នេះ​ នឹង​ជំរុញ​ឲ្យ​ដំណើរ​ការ​លក់​គម្រោង​បុរី​វិមាន​សំណាង​ ឬ​ដី​ធ្លី​តំបន់​ខាង​លើ​កាន់​តែ​រលូន។​ ដូច្នេះ​ក្រោយ​ស្ថានការណ៍​កូវីដ​រឹតតែ​ធូរស្រាល​ជាង​នេះ​ទៅ​ទៀត​ ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​គម្រោង​នានា​នៅ​តំបន់​វិមាន​ឈ្នះៗ​នឹង​ចំណេញ​ច្រើន​នៅ​ពេល​អនាគត។​ បញ្ជាក់​ដែរ​ថា​ តំបន់​វិមាន​ឈ្នះ​ៗ​ដែលបណ្ឌិត គីម ហ៊ាង​ លើក​ឡើងគឺ​ស្ថិត​នៅ​ក្នុង​ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់