- 2022-05-10 02:01:15
- ព័ត៌មាន
មង្ឃុតធម្មជាតិស្រុកមេមត់! កំពុងត្រូវប៉ាន់ខ្លាំងព្រោះរសជាតិផ្អែមឆ្ងាញ់ពិសា និងអំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្របន្ត
- 2022-05-10 02:01:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មង្ឃុតធម្មជាតិស្រុកមេមត់! កំពុងត្រូវប៉ាន់ខ្លាំងព្រោះរសជាតិផ្អែមឆ្ងាញ់ពិសា និងអំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្របន្ត
ចន្លោះមិនឃើញ
ដំណាំមង្ឃុតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងតែចាប់ផ្ដើមប្រមូលផលនិងមានរសជាតិផ្អែមឆ្ងាញ់បែបធម្មជាតិ ខណៈដំណាំនេះកំពុងតែ ទទួលបានការគាំទ្រច្រើនពីអតិថិជន ព្រោះមានតម្លៃសមរម្យ។
លោកស្រី ខៀវ សុខេន ប្រជាកសិករដាំ ដំណាំមង្ឃុត ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ផ្លែមង្ឃុតនៅក្នុងស្រុកនេះ កំពុងចាប់ផ្ដើមប្រមូលផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗផង ពេលខ្លះឈ្មួញក៏បានចុះទៅទិញដល់ចម្ការជាបន្តបន្ទាប់់ ដោយសារតែ ផ្លែមង្ឃុតនៅទីនេះជាប្រភេទដាំណាំហូបផ្លែធម្មជាតិ រសជាតិឆ្ងាញ់ពិសា មិនបានប្រើប្រាស់ជីគីមី អ្វីដែលសំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព រាងកាយមនុស្ស ។
លោកស្រីបានបន្ថែមថា សម្រាប់ផ្លែមង្ឃុតដែលលោកស្រីកំពុងប្រមូលផលគឺជាពូជមង្ឃុតដំណើប ដោយត្រូវប្រើរយៈពេលដាំយូរ ប៉ុន្តែគេអាចធ្វើការថែទាំដោយមើលទៅលើធាង ប្រសិនបើវាបែកមែក៣២មែក គឺវាចេញផ្កាចន្លោះពី៧ឆ្នាំទៅ៨ឆ្នាំ ទើបអាចប្រមូល ផលបាន ហើយក្នុងមួយដើមគឺយើងអាចប្រមូលផលបាន ពី២០០គីឡូក្រាម ទៅ ៣០០គីឡូក្រាមក្នុងមួយរដូវ។
លើសពីនេះ លោកស្រីក៏បាន បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល បន្លែ ផ្លែឈើទាំអស់ដែលកសិករខ្មែរយើងដាំ ជាពិសេសនៅ ក្នុងស្រុកមេមត់ផ្ទាល់ ពីព្រោះបន្លែ ផ្លែឈើនៅក្នុងស្រុកនេះគឺមានរសជាតិផ្អែមឆ្ងាញ់ និងមិនមានប្រើប្រាស់ជីគីមី ដែលធ្វើឲ្យប៉ះពាល់ សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ ។ ក្រៅពីនោះរដូវ ទុរេន សាវម៉ៅ ក៏មកដល់ហើយដែរដូច្នេះ សូមបងប្អូនជួយទិញផ្លែឈើខ្មែរ ក្នុងស្រុកមេមត់ផង ដើម្បីជួយសម្រួលដល់ជីវិតរបស់ប្រជាជនខ្មែរយើង។
សូមបញ្ជាក់ថា លោកស្រីបានចាប់យកការធ្វើកសិកម្មដាំផ្លែមង្ឃុតនេះ អស់រយៈពេលជិត២០ឆ្នាំមកហើយ លើផ្ទៃដី១ហិកតា ដែលលក់ក្នុងតម្លៃបោះដុំ១គីឡូក្រាម១០០០០រៀល និងលក់រាយ១២០០០រៀល ៕
ប្រភព៖ក្រសួងព័ត៌មាន