• 2022-05-20 07:50:27
  • ព័ត៌មាន

អតីតប្រធានាធិបតីអាមេរិក Bush ភ្លាត់មាត់ពោលពាក្យ១ឃ្លា ពាក់ព័ន្ធសង្គ្រាមអ៊ុយក្រែន ផ្អើលពេញពិភពលោក!

  • 2022-05-20 07:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតប្រធានាធិបតីអាមេរិក George W Bush បានភ្លាត់មាត់និយាយថា ការលុកលុយប្រទេសអ៊ីរ៉ាក់ជាអំពើឃោរឃៅ និង អយុត្តិធម៌។ អតីត​ប្រធានាធិបតី​អាមេរិករូបនេះ ​កំពុងនិយាយ​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មកលើ​អ៊ុយក្រែន ប៉ុន្តែ​ជំនួស​ឲ្យ​ការ​និយាយ​ថា​អ៊ុយក្រែន លោកបែរជានិយាយថា អឺរ៉ាក់ទៅវិញ។

“កន្វះនៃការត្រួតពិនិត្យ និងសមតុល្យនៅក្នុងប្រទេសរុស្ស៊ី ហើយការសម្រេចចិត្តរបស់បុរសម្នាក់ក្នុងការបើកការឈ្លានពានដោយអយុត្តិធម៌ និងឃោរឃៅទៅលើអ៊ីរ៉ាក់។ ខ្ញុំ​មាន​ន័យ​ថា​អ៊ុយក្រែន"។ នេះជាពាក្យដែលលោក Bush បានថ្លែង។

លោក Bush បានកែប្រែកំហុសរបស់ខ្លួនភ្លាមៗ ដោយ​គ្រវី​ក្បាល​ពេល​ទស្សនិកជន​សើច បន្ទាប់​មក​និយាយ​លេង​សើច​អំពី​អាយុ​របស់​លោក។ ភាពច្របូកច្របល់បានកើតឡើងខណៈពេលដែលអតីតប្រធានាធិបតីអាមេរិករូបនេះ កំពុងថ្លែងសុន្ទរកថានៅទីក្រុង Dallas ជាកន្លែងដែលលោកបានរិះគន់ប្រព័ន្ធនយោបាយរបស់រុស្ស៊ីថាមានភាពមិនច្បាស់លាស់ និងគ្មានលទ្ធិប្រជាធិបតេយ្យ៕

ប្រភព៖ The Thaiger ប្រែសម្រួល ៖ សង្ហា

មតិយោបល់