- 2022-05-24 10:04:43
- ព័ត៌មាន
ឪពុកម្តាយនាំឡើងផ្សារ ដើរមិនប្រយ័ត្នបុករូបតុកត្តាដួលបាក់ខ្ទិច សងគេអស់ជាង ៤០០០ដុល្លារ!
- 2022-05-24 10:04:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្តាយនាំឡើងផ្សារ ដើរមិនប្រយ័ត្នបុករូបតុកត្តាដួលបាក់ខ្ទិច សងគេអស់ជាង ៤០០០ដុល្លារ!
ចន្លោះមិនឃើញ
រូបថតជាច្រើនសន្លឹកដែលត្រូវបានគេចែកចាយតាមអ៊ីនធឺណិតកាលពីពេលថ្មីៗនេះ បានបង្ហាញអំពី ក្មេងប្រុសតូចម្នាក់បានធ្វើឱ្យរូបចម្លាក់តុកត្តា Teletubby ដួលដោយចៃដន្យ ហើយបានបាក់ខ្ទេច។
រូបសំណាកតុកត្តានេះ មានតម្លៃជាង ៦៧០០ដុល្លារអាមេរិក ដែលវាត្រូវបានដាក់លក់នៅហាងលក់ប្រដាប់ក្មេងលេង ក្នុងទីក្រុងហុងកុង។ ក្មេងប្រុសតូចនោះ ហាក់ដូចជាមិនមានរបួសទេ ប៉ុន្តែរូបសំណាកតុកត្តាដែលមានតម្លៃរហូតដល់ទៅជាង ៦៧០០ដុល្លារ បានដួលរលំនិងបែកជាបំណែកៗ។
បុគ្គលិកហាងលក់របស់ក្មេងលេងឈ្មោះ Kk plus បានចោទក្មេងប្រុសរូបខាងលើពីបទ ទាត់រូបចម្លាក់ និងបណ្ដាលឲ្យខូចខាត។ ទន្ទឹមនឹងនេះ ឪពុកម្តាយដោយមិនដឹងថាមានរឿងអ្វីកើតឡើងនោះ បានសម្រេចចិត្តយល់ស្របតាមពាក្យរបស់បុគ្គលិក ដោយធ្វើការផ្តល់សំណងដល់ហាងចំនួន ៤២៨០ដុល្លារ៕