• 2022-05-25 09:01:59
  • ព័ត៌មាន

ក្រោយរុស្ស៊ីដកទ័ពចេញ! អ៊ុយក្រែន លេង​តាំងពិពណ៌ខ្មោចរថក្រោះរុស្ស៊ី ពេញទីក្រុងគៀវ

  • 2022-05-25 09:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះអ៊ុយក្រែនបានដាក់តាំងបង្ហាញខ្មោចរថក្រោះជាច្រើនគ្រឿងរបស់រុស្ស៊ី នៅរដ្ឋធានីគៀវដើម្បីឲ្យប្រជាជនអ៊ុយក្រែនបានឃើញ ខណៈរដ្ឋធានីមួយនេះបានកំពុងវិលមករកសភាពប្រក្រតីឡើងវិញ បន្ទាប់ពីកងទ័ពរុស្ស៊ីដកថយចេញ។

សញ្ញាល្អនៃសភាពរដ្ឋធានីគៀវទាំងមូលបានវិលមករកភាពធម្មតាឡើងវិញ ហើយកាលពីចុងសប្តាហ៍កន្លងទៅពលរដ្ឋអ៊ុយក្រែនជាច្រើននាក់បាននាំគ្នាមកផ្តិតយកទិដ្ឋភាពខ្មោចរថក្រោះដែលត្រូវបានដាក់តាំងពិព័រណ៍ឲ្យមលើនៅទីលាន Saint Michael កណ្តាលរដ្ឋធានីគៀវ។ រថក្រោះទាំងនោះត្រូវបានកម្ទេចដោយទាហានអ៊ុយក្រែន ខណ:ប៉ុនប៉ងលេបត្របាក់ យករដ្ឋធានីមួយនេះ ប៉ុន្តែត្រូវទទួលបរាជ័យយ៉ាងដំណំ មិនងាយស្រួលដោយជាគម្រោងការណ៍។

សូមជម្រាបថា ទីក្រុងគៀវទាំងមូលប្រជាជនចាប់ផ្តើមរស់នៅតាមសភាពធម្មតាវិញហើយ អាហារដ្ឋាន អាជីវកម្ម តូបលក់ដូរបើកដំណើរការឡើងវិញជាបន្តបន្ទាប់ ក្រោយពេលរុស្ស៊ីដកទ័ពចេញទៅវិញ ដោយពេលនេះកំពុងតែផ្តោតការវាយប្រហារទៅលើតំបន់Donbassភាគខាងកើតប្រទេសអ៊ុយក្រែនវិញ ហើយកងទ័ពរុស្ស៊ីបានគ្រប់គ្រងកាន់កាប់ទីក្រុងធំៗមួយចំនួនហើយដែរ។

ប្រភព៖ telegraph ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី