
- 2022-05-29 08:54:36
- សេដ្ឋកិច្ច
អ្នកជំនាញអចលនទ្រព្យអន្តរជាតិច្រើនរូបធ្វើសិក្ខាសាលាចែករំលែកចំណេះដឹងនៅកម្ពុជា
- 2022-05-29 08:54:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញអចលនទ្រព្យអន្តរជាតិច្រើនរូបធ្វើសិក្ខាសាលាចែករំលែកចំណេះដឹងនៅកម្ពុជា
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើននាក់មកពីប្រទេសថៃ វៀតណាម ហុងកុង សិង្ហបុរី បានបង្កើតសិក្ខាសាលាកាលពីម្សិលមិញគោលបំណងចែករំលែកចំណេះដឹង និងវិធីសាស្ត្ររកស៊ីតាមបណ្ដាប្រទេសផ្សេងៗគ្នានេះ។
បណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា កម្មវិធីសិក្ខាសាលាម្សិលមិញនេះគឺជាការសហការរវាង KW កម្ពុជា ថៃ និងវៀណាម ក្រោមប្រធានបទ «គ្មានព្រំដែនសម្រាប់អាជីវកម្ម»។ កម្មវិធីនេះដែរគឺមានវាគ្មិន និងអ្នកជំនាញជាតិ និងអន្តរជាតិច្រើនរូប។
អ្នកជំនាញផ្នែកអចលនទ្រព្យល្បីឈ្មោះនៅកម្ពុជារូបនេះលើកឡើងទៀតថា សិក្ខាសាលានេះបង្ហាញពីគន្លឹះរកស៊ីវិស័យដីធ្លីនៅកម្ពុជារបៀបម៉េចនៅខាងប្រទេសវៀតណាម និងថៃ គឺរបៀបម៉េច។ ក្រៅពីនេះក៏មានវាគ្មិនកិត្តិយសដែលជាអ្នកវិនិយោគធំៗមកពី តៃវ៉ាន់ ហុងកុង សិង្ហបុរីទៀតផង។
កម្មវិធីនេះដែរក៏ជាការដាស់ឡើងវិញនៅវិស័យអចលនទ្រព្យរបស់កម្ពុជាបន្ទាប់ពីសម្រាករយៈពេលប្រហែល២ឆ្នាំដោយសារកូវីដ។ ដូច្នេះនេះជាការធ្វើឲ្យសកម្មឡើងវិញលើផ្នែកអចលនទ្រព្យនៅកម្ពុជា។ បញ្ជាក់ដែរថាសិក្ខាសាលា «គ្មានព្រំដែនសម្រាប់អាជីវកម្ម» នេះធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ៕