- 2022-06-02 09:27:35
- ព័ត៌មាន
វៀតណាមបានក្លាយជាប្រទេសដំបូងគេដែលផលិតវ៉ាក់សាំងសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក
- 2022-06-02 09:27:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមបានក្លាយជាប្រទេសដំបូងគេដែលផលិតវ៉ាក់សាំងសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចន្លោះមិនឃើញ
វៀតណាមបានក្លាយជាប្រទេសដំបូងគេដែលផលិតវ៉ាក់សាំងសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក។ នេះបើតាមការអះអាងរបស់ក្រសួងកសិកម្មនៃប្រទេសក្បែរខាងកម្ពុជាមួយនេះ។
វ៉ាក់សាំងត្រូវបានហៅថា NAVET-ASFVAC ហើយត្រូវបានផលិតដោយក្រុមហ៊ុន Navetco National Veterinary (Navetco) ហើយក្រសួងកសិកម្មវៀតណាម នឹងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃសុក្រនិងអនុម័តវ៉ាក់សាំងសម្រាប់ចែកចាយ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលរកឃើញដំបូងនៅទ្វីបអាហ្វ្រិកក្នុងឆ្នាំ ១៩២១ គឺធ្វើឱ្យជ្រូកងាប់ទ្រង់ទ្រាយធំ។វៀតណាមបានចាប់ផ្តើមធ្វើការងារលើការផលិតវ៉ាក់សាំងនៅឆ្នាំ ២០២០ ដោយមានជំនួយពីអ្នកជំនាញអាមេរិក៕